(ភ្នំពេញ)៖ បុរី ប៉េង ហួត និងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៉ី បានចុះហត្ថលេខាលើភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការស្តីពី «ការផ្តល់ជូនឥណទានគេហដ្ឋាន លើអត្រាការប្រាក់ចាប់ពី ៦.៨៨% លើគេហដ្ឋានកំពុងសាងសង់» នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំងាយប្រហែល ៥នាទី ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ការចុះហត្ថលេខានៃភាពជាដៃគូមួយនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងបុរី ប៉េង ហួត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់ជូនឥណទាន ដែលមានភាពបត់បែនដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍ បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួលបានការផ្តល់ជូនទំហំឥណទានពិសេសទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែងថា «កិច្ចសហប្រតិបត្តិការជាមួយធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី នឹងផ្តល់ជាឥណទានឆាប់រហ័ស ដើម្បីជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើង ដោយអាចស្នើសុំកម្ចីពីធនាគារបានដោយពុំចាំបាច់មានទ្រព្យបញ្ចាំ ក្នុងអំឡុងពេលសាងសង់ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយបុរី ប៉េង ហួត ជាការសេ្រច»

លោកស្រី បានបន្តទៀតថា «នាងខ្ញុំពិតជាមានការស្ញើចសរសើរយ៉ាងខ្លាំង ចំពោះសេវាកម្មផ្តល់កម្ចីទិញផ្ទះរបស់ធនាគារ មេយប៊ែង មកកាន់អតិថិជនបុរី ប៉េង ហួត ទាំងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ និងការឆ្លើយតបទៅកាន់តម្រូវការអតិថិជនបានយ៉ាងឆាប់រហ័ស និងជាទីទុកចិត្តរយៈពេលកន្លងមកនេះ»

ជាមួយគ្នានេះដែរ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិរង/នាយក នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង ក៏បានថ្លែងផងដែរថា «ភាពជាដៃគូនេះបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និង បុរី ប៉េង ហួត ក្នុងការផ្ដល់ភាពងាយស្រួលបន្ថែមទៅដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានគេហដ្ឋានក្នុងក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីរហូតដល់ ៨០% នៃតម្លៃគេហដ្ឋាន ដោយអត្រាការប្រាក់ទាបបំផុតចាប់ពី ៦.៨៨%ឡើងទៅ ក្នុងមួយឆ្នាំ និងរយៈពេលរហូតដល់ទៅ ២៥ឆ្នាំ»

លោកបានបន្តទៀតថា «ស្របតាមបេសកកម្មក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ពួកយើងប្ដេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលជាតម្រូវការរបស់អតិថិជន រួមមានទាំងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈពេលនៃការបង់រំលស់ពិសេស ដើម្បីក្លាយជាម្ចាស់គេហដ្ឋានដែលអតិថិជនប្រាថ្នាចង់បាន»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth  ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕