(ភ្នំពេញ)៖ កាហ្វេស៊ូភើ (Super Coffee) ដែលជាប្រភេទកាហ្វេកញ្ចប់ គឺជាម៉ាកកាហ្វេ ដែលមានរសជាតិឈ្ងុញឆ្ងាញ់ និងពេញនិយម ក្នុងចំណោមកាហ្វេដ៏ល្បីល្បាញ នៅលើពិភពលោក។ វាគឺជាកាហ្វេ ដែលត្រូវបានផលិតឡើងពីគ្រាប់កាហ្វេ Arabica និង Robusta ប្រើប្រាស់បច្ចេកទេសរំលីងដោយធ្យូងថ្ម រក្សាក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ដែលជាផលិតផលប្រទេសសិង្ហបុរី ១០០% ។ រសជាតិកាហ្វេនេះ គឺឈ្ងុយឆ្ងាញ់តាមបែបទំនើបតែមិនឈ្ងៀម។

ដោយសារចង់ឲ្យអ្នកគាំទ្ររបស់ខ្លួន ជួបប្រទះបទពិសោធន៍ថ្មីនោះ កាហ្វេស៊ូភើ ដែលផលិតតាំងពីឆ្នាំ១៩៨៧ បានផ្លាស់ប្តូររូបរាងថ្មី នៅក្នុងខែមីនា ឆ្នាំ២០២២នេះ។ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់សុខភាពទេ កាហ្វេស៊ូភើ រូបរាងថ្មី រស់ជាតិកាន់តែឈ្ងុយឆ្ងាញ់ជាងមុនទៅទៀត។

កាហ្វេស៊ូភើ ត្រូវបានធានាស្តង់ដារ សុវត្ថិភាព និង អនាម័យចំណីអាហារដូចជាៈ ISO22000, HACCP, Halal និងមានការទទួលស្គាល់គុណភាពយ៉ាងពិតប្រាកដ។

អត្ថប្រយោជន៍របស់ Super Coffee រួមមាន៖

* ជាផលិតផលរបស់សិង្ហបូរី ដែលមានរោងចក្រផលិតនៅប្រទេសថៃ ផលិតមកតាំងពីឆ្នាំ១៩៨៧
* កាហ្វេនេះផលិតឡើងដោយមានជាតិ កាហ្វេមុតល្អ និងមានជាតិកាហ្វេច្រើនជាង បើធៀបទៅនឹងកាហ្វេដៃគូប្រគួតប្រជែង
* កាហ្វេនេះមានជាតិស្ករតិចជាងបើធៀបទៅនឹងដៃគូប្រកួតប្រជែង
* មានជាតិក្រែមតិច ដែលមិនធ្វើឲ្យប៉ះពាល់ដល់ការឡើងគីឡូ
* កាហ្វេស៊ូភើ មានពីររសជាតិសម្រាប់អតិថិជនជ្រើសរើសគឺ Super Original សម្រាប់អ្នកដែលចូលចិត្តញ៉ាំ កាហ្វេដែលមានរសជាតិផ្អែមល្មម និង Super Rich សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំកាហ្វេផ្អែមពេក ហើយចូលចិត្តរសជាតិកាហ្វេមុត។
* សូមជម្រាបថា Super Rich បានផ្លាស់ប្តូរឈ្មោះទៅជា Super Espresso ។

កាហ្វេស៊ូភើ ក៏មានប្រភេទមួយទៀតឈ្មោះថា Super White Coffee ដែលអត្ថប្រយោជន៍វា រួមមាន៖

* ជាផលិតផលរបស់ប្រទេសសិង្ហបូរី ដែលមានរោចក្រផលិត នៅប្រទេសម៉ាឡេស៉ី ផលិតមកតាំងពីឆ្នាំ១៩៨៧
* ការផលិតកាហ្វេ គឺតាមបែបសម័យបុរាណ ដោយប្រើការលីងគ្រាន់កាហ្វេ ជាមួយធ្យូងថ្ម ដើម្បីឲ្យកាហ្វេមានក្លិនមុត និងរសជាតិមុតល្អ
* កាហ្វេនេះមានការរួមផ្សំជាមួយគ្រាប់កាហ្វេលេខ១ ដែលមានតម្លៃថ្លៃ (Arabica)
* លើសពីនោះទៅទៀត កាហ្វេប្រភេទនេះ មាន ៤រសជាតិសម្រាប់អតិថិជន ជ្រើសរើស គឺ Super White Coffee Classic សម្រាប់អ្នកដែលគាត់ចូលចិត្តរសជាតិខ្លាំង និងមុតល្អ, Super White Coffee 2in1 សម្រាប់អ្នកដែលគាត់មានបញ្ហាទឹកនោមផ្អែម ឬមិនចូលចិត្តផ្អែកពេក ដោយរសជាតិនេះមិនមានជាតិស្ករទេ, Super White Coffee Hazelnut សម្រាប់អ្នកដែលចូលចិត្តរសជាតិកាហ្វេមុតល្មម ហើយមានបន្ថែមក្លិនដ៏ឈ្ងុយអំពីផ្លែកៅឡាក់ និង Super White Coffee Brown Sugar សម្រាប់អ្នកដែលគាត់ចូលចិត្តរសជាតិផ្អែមបន្តិច ហើយមានបន្ថែមក្លិនឈ្ងុយអំពីស្ករអំពៅ។
* សូមជម្រាបថា Super White Coffee បានលីងកាហ្វេពីធ្យូងថ្ម ដែលធ្វើឲ្យវាមិនត្រឹមតែមានរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់ទេ តែថែមទាំងមានប្រយោជន៍ដល់សុខភាពផងដែរ។

សម្រាប់លោកអ្នកដែលមានបំណង ចង់ចែកចាយបន្ត សូមទំនាក់ទំនងទូរសព្ទលេខ ០១៦ ៥៥៥ ០២០ ឬ ០១៦ ៥៥៥ ៤៦៩ ៕