(ដូហា)៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas បញ្ចេញរូបរាង និងឈ្មោះបាល់ប្រើសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតានាចន្លោះខែវិច្ឆិកា ដល់ខែធ្នូខាងមុខ។

បាល់ជំនាន់ថ្មីដែលមានឈ្មោះថា «Al Rihla» គឺត្រៀមសម្រាប់លេងទាំង ៦៤ប្រកួតនៅ World Cup លើកទី២២ ចុងឆ្នាំនេះតែម្តងដែលរំលេចទៅដោយពណ៍ឆើត និងមានភាពងាយស្រួលចំពោះកីឡាករចាំទីផងដែរ រាល់ពេលកីឡាករស៊ុតសំដៅពួកគេ។

នេះក៏ជាលើកទី១៤ ជាប់ៗគ្នាផងដែរដែល Adidas ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិតលេងនៅជុំផ្តាច់ព្រ័ត្រពានរង្វាន់ដ៏មហាអស្ចារ្យ ដែលត្រូវបានរចនាឡើងផ្តោតសំខាន់ទៅលើល្បឿនរត់ក្នុងទីលាន និងបំលាស់ទីលានមានភាពងាយស្រួលជាបាល់ដទៃនាពេលកន្លងមកជាប្រវត្តិសាស្រ្តផងដែរ។

កីឡាករល្បីៗលំដាប់ពិភពលោកមានដូចជា Son Heung-min របស់កូរ៉េខាងត្បូង និង Lionel Messi ជាដើមនោះ ត្រូវបានអញ្ជើញឲ្យសាកល្បងទាត់បាល់ Al Rihla នៅក្នុងថ្ងៃដាក់តាំងបង្ហាញជាផ្លូវការថ្ងៃនេះ ដ្បិតតម្លៃវិញនោះ មិនត្រូវបានទម្លាយឲ្យដឹងឡើយ។

ដូចគ្នានេះដែរ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានមានសង្ឃឹមយ៉ាងមុតមាំថា បាល់ជំនាន់ថ្មីដែលត្រៀមប្រើប្រាស់នៅ World Cup 2022 នេះ នឹងមិនបានការរិះគន់ដដែលៗទៀតនោះទេ៕