(ម៉ាទ្រីដ)៖ គ្រូបង្វឹកក្លិបបាល់ទាត់ Real Madrid លោក Carlo Ancelotti ត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមក្លិបបានឲ្យដឹងនាថ្ងៃពុធ ១សប្តាហ៍មុនពេលការប្រកួត UEFA Champions League វគ្គ ៨ក្រុមចុងក្រោយដែលត្រូវប៉ះក្រុម Chelsea។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បុរសវ័យ ៦២ឆ្នាំរូបនេះ គ្រោងនឹងខកខានការប្រកួតក្នុងដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលីគ La Liga នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះផងដែរ។

ក្រុមរបស់លោក Ancelotti ក្រោយមកទៀត នឹងត្រូវប្រកួតប៉ះតោខៀវ Chelsea នៅឯកីឡដ្ឋាន Stamford Bridge ៤ថ្ងៃបន្ទាប់ ក្នុងការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេ។

សូមជម្រាបថា Real កំពុងឈរនៅកំពូលតារាង La Liga បន្ទាប់ពីឆ្លងកាត់ ២៩ប្រកួត ជាមួយនឹង ៦៦ពិន្ទុ ដោយមាន ៩ពិន្ទុលើក្រុមលំដាប់ទី២ Sevilla ទៀតផង៕