(ដូហា)៖ អ្នកគាំទ្របានទិញសំបុត្រចំនួន ៨០៤,១៨៦សន្លឹក សម្រាប់ចូលរួមទស្សនាការប្រកួតនៅឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសកាតានៅចុងឆ្នាំនេះ ក្នុងដំណាក់កាលដំបូងនៃការលក់។ នេះបើតាម FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ និងជាអ្នករៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងនាថ្ងៃពុធ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងតាមរយៈ FIFA បានបញ្ជាក់ថា ភាគច្រើននៃអ្នកទិញសំបុត្រ គឺមកពីប្រទេសកាតា, សហរដ្ឋអាមេរិក, អង់គ្លេស, ម៉ិកស៊ិក, សហព័ន្ធអារ៉ាប់រួម, អាល្លឺម៉ង់, ឥណ្ឌា, ប្រេស៊ីល, អាហ្សង់ទីន និងអារ៉ាប៊ីសាអូឌីត។

សំបុត្រសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី២១ ខែវិច្ឆិកា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ គឺជាជម្រើសដ៏មានប្រជាប្រិយភាពបំផុត៕