(ភ្នំពេញ)៖ ក្រុមហ៊ុន THH IMPORT EXPORT CO., LTD ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក PEUGOET នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីប្រគល់រថយន្ត NEW PEUGOET 3008 SUV ផលិតឆ្នាំ២០២២ ចំនួន៥០គ្រឿងជូនដល់អតិថិជន ដែលបានទន្ទឹងរងចាំរថយន្តរបស់ខ្លួន។

រថយន្ត PEUGOET ជារថយន្តអឺរ៉ុប ផលិតតាមបច្ចេកវិទ្យារបស់ប្រទេសបារាំង ដែលផលិតឡើងប្រកបដោយកម្រិតស្តង់ដារគុណភាព និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនេះ គឺការរចនារូងរាងថ្មី ដែលមានភាពភាពទាក់ទាញយ៉ាងខ្លាំង ដោយបានរំលេចឡើងទាំងនៅលើរូបរាងខាងក្រៅ និងខាងក្នុងរថយន្ត PEUGOET។ ភាពប្រណិតនៃការរចនា និងការផលិតប្រកបដោយបច្ចេកវិទ្យាខ្ពស់ បានធ្វើឱ្យម្ចាស់នៃរថយន្ត PEUGOET ទទួលនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យក្នុងការបើកបររថយន្ត PEUGOET ប្រកបដោយផាសុខភាព និងភាពជឿជាក់។

លើសពីនេះទៅទៀតនោះ រូបរាងថ្មីនៃរថយន្ត PEUGOET ដែលផលិតក្នុងឆ្នាំ២០២២ ត្រូវបានរចនា ទៅតាមបរិបទយុគ្គសម័យថ្មីនៃភាពទំនើបឆើតឆាយស្រស់ស្អាតជាងមុន។ ផ្នែកខាងមុខរថយន្ត PEUGEOT ៣០០៨ បានវិវត្តន៍ទៅតាមរចនាបថប្លែកថ្មី និងមិនធ្លាប់មានពីមុនមក។ ការរចនាសំណាញ់កាងខាងមុខនៃរថយន្ត PEUGOET ៣០០៨ មានភាពទំនើសម័យ និងទាក់ទាញ។ ចង្កៀងហ្វាខាងមុខក៏ត្រូវបានរចនាថ្មី ដើម្បីឱ្យកាន់តែមានភាពស៊ីវីល័យ ភ្លឺច្បាស់ បំពាក់ដោយបច្ចេកវិទ្យាអិលអ៉ីឌី។

ភ្លើងស្តុបនៅផ្នែកខាងក្រោយរថយន្ត PEUGOET 3008 ត្រូវបានរចនា និងកែលម្អថ្មីដោយបំពាក់នូវបច្ចេកវិទ្យា LED ដែលអាចបង្ហាញនូវក្រញាំ 3D ជាមួយនឹងពន្លឺដ៏សែនភ្លឺច្បាស់ ដែលជាលក្ខណៈពិសេសរបស់រថយន្ត PEUGOET 3008។ បន្លែមពីលើនេះ រថយន្ត PEUGOET 3008 មានលក្ខណៈពិសេសនៅផ្នែកខាងក្រៅដូចជា៖

*កង់យ៉ាន់សព័រ ទំហំ១៨អ៉ីញ
*ឃ្លុបខាងក្រោយបិតបើកដោយអូតូ
*ដំបូលបើក
*ម្ចាស់រថយន្ត អាចចូលក្នុងរថយន្តដោយមិនចាំបាច់មានកូនសោរ
*រថយន្តត្រូវបានបំពាក់ដោយសិនស័រសុវត្ថិភាពទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ

បន្ថែមពីលើនេះ ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 3008 ត្រូវបានរចនាឡើងដោយមានភាពធំទូលាយ និងទំនើបស៊ីវីល័យឱ្យស្របទៅតាមតម្រូវការរបស់អតិថិជន។ រថយន្តPEUGEOT 3008 បានបំពាក់បច្ចេកវិទ្យា PEUGEOT Digital i-Cockpit® ដោយមានកាសឌីជីថលទំហំ 12.3 អ៉ីញ ដែលអាចកំណត់ការប្រើប្រាស់ទៅតាមបំណង។ ចង្កូតរថយន្ត PEUGEOT 3008 មានទំហំតូចល្មម ដែលបានបង្កើនសក្តានុពលនៃការបើកបរឱ្យកាន់តែប្រសើរឡើង។

ក្រៅពីនេះ រថយន្ត PEUGEOT 3008 ត្រូវបានបំពាក់ផងដែរនូវអេក្រង់ ថាច់ស្រ្គីនថ្មីទំហំ ១០អ៉ីញ ដែលមានកម្រិតពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។

រថយន្តម៉ូដែលថ្មីនេះ ក៏បានបំពាក់នូវប៊ូតុងព្យាណូដ៏ប្រណិតចំនួន៧ ដែលម្ចាស់រថយន្តអាចធ្វើការ «បិទ ឬបើក» ដោយផ្ទាល់ចំពោះមុខងារសំខាន់មួយចំនួនដូនជា៖ ការបើវិទ្យុ ឬតន្រ្តី ម៉ាស៊ីនត្រជាក់ ការបញ្ជាដោយប្រើសម្លេង ការកំណត់យានយន្ត ទូរស័ព្ទ កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានអំពីគ្រោះថ្នាក់។

រថយន្តម៉ូដែលថ្មី PEUGEOT 3008 ក៏បានភ្ជាប់មកជាមួយមុខងារសំខាន់មួយទៀត គឺការសាកថ្មទូរស័ព្ទស្មាតហ្នូនដោយមិនប្រើខ្សែរ ដែលមានទីតាំងនៅចំកណ្តាលតាប្លូ។ បច្ចេកវិទ្យានេះបំពាក់ដោយប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android AutoTM ។ បន្ថែមពីនេះ លក្ខណៈពិសេសផ្សេងៗទៀតខាងក្នុងរថយន្តរូមមាន៖

*ភ្លើងលម្អរខាងក្នុងរថយន្ត
*ប៊ូតុងប្តូរលេខដោយប្រើមេដៃ
*ម៉ាស៊ីនត្រជាក់ពីរ ដែលអាចកំណត់ដាច់ដោយឡែកពីគ្នា
*កៅអីស្បែក
*ហ្រ្វាំងចតរថយន្តដោយប្រព័ន្ធអគ្គិសនី
*កៅអីដែលអាចកំណត់បត់បែនបាន ៦យ៉ាង
*ការកំណត់ជម្រើសនៃការបើកបរ (ជម្រើសឡាន ស្ព័រ)

សូមបញ្ជាក់ថា កត្តាទាំងនេះហើយ បានធ្វើឱ្យរថយន្ត PEUGEOT ក្លាយជារថយន្តឈានមុខ និងទទួលបានជោគជ័យ ក្នុងការទាក់ទាញអតិថិជននៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើននៅលើសកលលោក។

តាំងនាមឱ្យគណៈគ្រប់គ្រងនៃក្រុមហ៊ុននាំចូលរថយន្ត PEUGEOT លោកស្រី ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅ «សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់អតិថិជនចាស់ អតិថិជនថ្មី ដែលបានគាំទ្រ រថយន្ត PEUGEOT នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត។ កត្តាពិសេសៗទាំងឡាយ ដែលបានរៀបរាប់ខាងលើ គ្រាន់តែជាផ្នែកមួយចំនួនប៉ុណ្ណោះ នៃភាពប្រណិត និងភាពទាក់ទាញនៃរថយន្ត PEUGEOT ដើម្បីជ្រាបកាន់តែច្បាស់ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗ និងឱ្យដឹងថាតើការបើកបររថយន្ត PEUGEOT ផ្តល់នូវអារម្មណ៍ស្រស់ថ្លា និងផាសុខភាពយ៉ាងអស្ចារ្យកម្រិតណា នាងខ្ញុំ សូមអញ្ជើញអតិថិជនទាំងអស់ មកធ្វើការបើកបរសាកល្បងរថយន្ត PEUGEOT នៅគ្រប់ពេលវេលានៃម៉ោងធ្វើការ។ យើងខ្ញុំរីករាយក្នុងការរងចាំផ្តល់ជូននូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់រូប»

បើតាមលោកស្រី ហៃ រដ្ឋា បានបញ្ជាក់ថា អ្វីដែលអស្ចារ្យនោះ គឺគ្រាន់តែចូលមកដល់ទីផ្សារប្រទេសកម្ពុជា ភ្លាមៗរថយន្តម៉ូដែលថ្មី PEUGEOT 3008 ស៊េរី ឆ្នាំ2022 នេះ ទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

បងប្អូនដែលមានបំណងចង់ក្លាយជាម្ចាស់នៃរថយន្ត PEUGEOT យ៉ាងស្រស់ស្អាតនេះ សូមកំស្ទាត់ស្ទើរ និងសូមប្រញាប់រួសរាន់ ធ្វើការកក់ និងបញ្ជាទិញរថយន្ត PEUGEOT ឱ្យបានលឿន ទាន់យើងខ្ញុំមានរថយន្តនៅក្នុងស្តុក។

ក្រុមហ៊ុន PEUGEOT គឺជាម៉ាកយីហោទូទៅដែលមានការច្នៃប្រឌិតខ្ពស់និងជាសាកល។ តម្លៃរបស់ម៉ាកយីហោនេះ គឺឧត្តមភាព ភាពទាក់ទាញ និងអារម្មណ៍។ មានវត្តមាននៅក្នុងប្រទេសជាង១៦០ ដែលមានកន្លែងលក់ ១០,០០០កន្លែង។ ក្រុមហ៊ុន PEUGEOT បានលក់រថយន្តជិត ១,២០០,០០០គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០។ នៅឆ្នាំ២០២១ បន្ទាប់ពីប្រារព្ធ ខួបលើកទី២១០ របស់ខ្លួន ក្រុមហ៊ុន PEUGEOT កំពុងបង្ហាញអត្តសញ្ញាណថ្មីរបស់ខ្លួនដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងភាពមិនចេះហួសសម័យកាលរបស់ខ្លួន។

បន្ថែមពីលើរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មជាច្រើនប្រភេទដែលដើរដោយថាមពអគ្គិសនី ក្រុមហ៊ុន PEUGEOT បានបង្កើតគំនិតថ្មីអំពីសមត្ថភាពថ្មី។ រថយន្តម៉ូដែល 508 PEUGEOT Sport Engineered គឺជារថយន្តដំបូងគេនៅក្នុងខ្សែស្រឡាយថ្មីនៃរថយន្តដែលមានប្រសិទ្ធភាព និងសមត្ថភាពខ្ពស់។

ក្រុមហ៊ុន STELLANTIS គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅលើពិភពលោក និងអ្នកផ្តល់សេវាចល័ត ដែលត្រូវបានដឹកនាំដោយមានចក្ខុវិស័យច្បាស់លាស់៖ ដើម្បីផ្តល់សេរីភាពនៃការធ្វើដំណើរជាមួយនឹងដំណោះស្រាយប្លែកៗ តម្លៃសមរម្យ និងអាចទុកចិត្តបាន។ បន្ថែមពីលើបេតិកភណ្ឌដ៏សម្បូរបែប និងវត្តមានភូមិសាស្ត្រដ៏ធំទូលាយ ភាពខ្លាំងបំផុតរបស់ក្រុមហ៊ុនស្ថិតនៅក្នុងការអនុវត្តប្រកបដោយនិរន្តរភាព បទពិសោធន៍ និងទេពកោសល្យដ៏ឆ្នើមរបស់បុគ្គលិកដែលកំពុងធ្វើការនៅជុំវិញពិភពលោក។

Stellantis មានម៉ាកយីហោល្បីៗជាច្រើនរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយអ្នកចក្ខុវិស័យនិយមដែលមានមហិច្ឆតា និងស្មារតីប្រកួតប្រជែងដែលបង្ហាញបុគ្គលិក និងអតិថិជនដូចគ្នា។ Stellantis ប្រាថ្នាចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យបំផុត មិនមែនជាក្រុមហ៊ុនធំជាងគេនោះទេ ខណៈពេលដែលបង្កើតគុណតម្លៃបន្ថែមសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍ដែលក្រុមហ៊ុនកំពុងដំណើរការ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយ:ឮៈលេខទូរស័ទ្ទ៖ 076 738 4368 ឬFacebook Page: PeugeotCambodia ឬ វិបសាយ peugeot.com.kh/។ ទីតាំងក្រុមហ៊ុនមានអាសយដ្ឋាននៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស ៧ មករា ចង្ងាយ២០០ម៉ែត្រ ខាងឆ្វេងដៃទីតាំង៕