(ភ្នំពេញ)៖ ធនាគារអេស៊ីដា ដែលជាធនាគារឈានមុនគេមួយនៅកម្ពុជា កាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយបច្ចុប្បន្ននេះ ការប្រើប្រាស់ អេស៊ីលីដាម៉ូបាល កាន់តែងាយស្រួល និងឆាប់រហ័សគ្រប់ពេលវេលា និងទីកន្លែង បើទោះគ្មានសេវាអ៊ិនធើណេត ឬទូរស័ព្ទអស់លុយក៏អាចធ្វើប្រតិបត្តិការ សេវាធនាគារគ្រប់ប្រភេទលើ App អេស៊ីលីដាម៉ូបាលបានដែរ។

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ ធនាគារអេស៊ីលីដាបានឱ្យដឹងថា «ចាប់ពីពេលតទៅ អតិថិជន ឬអ្នកដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលទាំងអស់ អាចទូទាត់តាម QR Code ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ឬធ្វើប្រតិបត្តិការផ្សេងៗ លើអេស៊ីលីដាម៉ូបាល បានតាមតម្រូវការ ទោះបីជាទូរស័ព្ទ ឬនៅកន្លែងដែលគ្មានសេវាអ៊ិនធើណេតក៏ដោយ»

ប៉ុន្តែយ៉ាងនេះក្តី លោកបញ្ជាក់ថា បច្ចុប្បន្នអាចប្រើប្រាស់បានតែប្រព័ន្ធទូរស័ព្ទ Smart តែប៉ុណ្ណោះ។ នាពេលខាងមុខ អេស៊ីលីដា នឹងបន្តដាក់ឱ្យដំណើរការប្រព័ន្ធទូរស័ព្ទផ្សេងទៀត។

ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល ឥឡូវនេះ ៖ https://acledabank.com.kh/sl/install-app?l=khm