(ភ្នំពេញ)៖ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីដំណើរការដាក់លក់ជាផ្លូវការ រហូតមកដល់ពេលនេះ គម្រោងផ្ទះអាជីវកម្ម តាមោកស៊ីធីលែន ដែលមានសាងសង់ផ្ទះជាង៦០០ លក់សល់តែ៤ល្វែងប៉ុណ្ណោះ។

គម្រោង តាមោក ស៊ីធីលែន គឺជាគម្រោងអភិវឌ្ឍវិស័យអចលនទ្រព្យថ្មីមួយ ដែលមានសាងសង់ផ្ទះអាជីវកម្ម និងដីឡូតិ៍នៅលើផ្ទៃដីទំហំប្រមាណជាង ៤៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាទីតាំងល្អប្រសើរបំផុត។

ទីតាំងគម្រោងនេះ ធ្វើដំណោះរតែ៧នាទីប៉ុណ្ណោះពី Grand Phnom Penh, ៩នាទីពីក្រសួងដែនដី នគរូបនីយកម្ម, ៤នាទីពីផ្សារបន្លែថ្មី, ១៥នាទី ពីផ្សារទំនើបអ៊ីអនសែនសុខ, ១៧នាទី ពីផ្សារម៉ាក្រូ និង១៥នាទី ពីពហុកីឡាដ្ឋានជាតិមរតកតេជោ។

គម្រោងនេះមាន សាងសង់ផ្ទះពាណិជ្ជកម្ម (Shop House) ចំនួន ៦២៤ ផ្ទះទំហំ ៤.៣ ម៉ែត្រ x ១៦ ម៉ែត្រ កម្ពស់៥ជាន់ និងមានទីតាំងបែរទៅរកមហាវិថី ឈ្នះ ឈ្នះ និងគម្រោងផ្លូវរដ្ឋទំហំ៦០ម៉ែត្រ និង គម្រោងលក់ដីឡូតិ៍ដែលមាន០៣ទំហំ សរុបចំនួន៨៦៨ឡូតិ៍ សម្រាប់អតិថិជនធ្វើការជ្រើសរើស រួមមាន៖ ប្រភេទដីឡូតី៍ទី១ទំហំ ៤.៣ ម៉ែត្រ x ២២ ម៉ែត្រ, ប្រភេទដីឡូតី៍ទី២ទំហំ៥ ម៉ែត្រ x ២២ ម៉ែត្រ និងប្រភេទដីឡូតិ៍ទី៣ទំហំ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

សម្រាប់ព័ត៌មានលម្អិត ប្រសិនបើអតិថិជនចាប់អារម្មណ៍គម្រោងនេះ អាចធ្វើការទំនាក់ទងមកក្រុមហ៊ុន តាមរយៈទូរសព្ទលេខ 098 990 999 / 088 9990 999 / 095 990 999 ឬអាចអញ្ជើញមកការិយាល័យលក់ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តាយផ្លូវមហាវិថីវិមាន ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរយៈ https://goo.gl/maps/pTV1PcTs1L9CEVfCA