(ភ្នំពេញ)៖ ក្រុមហ៊ុន GC Life នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានប្រារព្ធកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយ ដែលមានឈ្មោះថាគម្រោង «GC អនាគតបុត្រធីតា - GC Scholar»

ក្រុមហ៊ុន GC Life នាំយកនូវបទពិសោធន៍ផលិតផលធានារ៉ាប់រងថ្មី ដល់ឪពុកម្តាយគ្រប់រូបក្នុងការរៀបចំផែនការការពារហិរញ្ញវត្ថុ សម្រាប់ការសិក្សារបស់កូនៗ ព្រមទាំងជួយសម្រួលដល់បន្ទុកក្នុងការចំណាយលើថ្លៃសិក្សា តាមដំណាក់កាលនីមួយៗផងដែរ។

ផលិតផលនេះ ផ្តោតសំខាន់ទៅលើការការពារអនាគតការសិក្សារបស់បុត្រធីតា តាំងពីថ្នាក់អនុវិទ្យាល័យរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។ រឹតតែពិសេសទៀតនោះ កញ្ចប់គម្រោង «GC អនាគតបុត្រធីតា» ផ្តល់នូវការការពារយ៉ាងពិសេសលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទសម្រាប់កុមារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជា។

ក្រុមហ៊ុន GC Life បានយល់ច្បាស់ពីក្តីបារម្ភរបស់ឪពុកម្តាយ ចំពោះអនាគតការសិក្សារបស់កូនៗ ជាពិសេសក្នុងករណីដែលពួកគាត់មិនអាចបន្តនៅក្បែរ ឬបាត់បង់សមត្ថភាពក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារដោយប្រការណាមួយ។ កញ្ចប់គម្រោង «GC អនាគតបុត្រធីតា» គឺជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីធានាឱ្យបាននូវការសម្រេចក្តីបំណងរបស់ឪពុកម្តាយ ក្នុងការផ្តល់នូវការសិក្សាដ៏ពេញលេញ និងល្អប្រសើរសម្រាប់កូនៗ។

«ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុន GC Life»

សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើនេះ សូមទាក់ទងលេខទូរសព្ទ៖ 023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុក GC Life Insurance ឬ គេហទំព័រ https://www.gc-life.com/kh/gc-scholar