(ភ្នំពេញ)៖ សាធារណជនអាចបើកកាតឥណពន្ធគ្មានលេខ Digital Mastercard Standard និង Platinum ដំបូងបង្អស់នៅកម្ពុជារបស់ធនាគារវីង និងទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។

សាធារណជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅ ស្តង់ធនាគារ វីង នៅថ្ងៃទី៣ ខែមេសា និងពីថ្ងៃទី ៨ ដល់១០ ខែមេសា នៅ ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី (ជាន់ផ្ទាល់ដី តំបន់ A) និងពីថ្ងៃទី ៤ ដល់ ១០ ខែមេសា នៅផ្សារ WB Arena។ វត្ថុអនុស្សាវរីយ៍រួមមាន៖ ថង់ក្រដាស ប៊ិក កាបូបស្ពាយ ម៉ាស និង ដបដាក់ទឹកអាល់កុល។

កាតឥណពន្ធគ្មានលេខ Digital Mastercard Standard និង Platinum ជាប្រភេទកាតឥណពន្ធ ប្រកបដោយបច្ចេកវិទ្យា និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រង និងត្រួតពិនិត្យ រាល់ប្រតិបត្តិការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App បាន។

កាតឥណពន្ធ Digital Mastercard Standard និង Platinum ជាកាតគ្មានលេខ គ្មានឈ្មោះម្ចាស់កាត នៅលើកាត។ នៅពេលបាត់ ឬភ្លេចកាត អ្នកប្រើប្រាស់នឹងមិនមានការព្រួយបារម្ភ ដោយអាចបិទការដំណើរការកាតតាមរយៈទូរស័ព្ទ Wing Bank App បានភ្លាមៗតែម្តង។

គុណតម្លៃដ៏វិសេស របស់កាតឥណពន្ធគ្មានលេខ Digital Mastercard Standard និង Platinum រួមមាន៖

១៖ ការទូទាត់ជាសកល និងពេញនិយមបំផុតរបស់ពិភពលោក
២៖ រាល់ព័ត៌មានកាតត្រូវបានរក្សាក្នុងកម្មវិធីទូរស័ព្ទ Wing Bank App ហើយរាល់ប្រតិបត្តិការទាមទារលេខកូដសុវត្ថិភាពពីម្ចាស់ប័ណ្ណ ដូច្នេះរាល់ការក្លែងបន្លំក្នុងការទូទាត់ពុំអាចកើតមាននោះទេ
៣៖ បទពិសោធន៌គ្រប់គ្រងកាតបែបឌីជីថលសុទ្ធសាធ ៤៖ ការទូទាត់ទំនិញ និងសេវាដោយប្រើបច្ចេកវិទ្យាខ្ពស់ គ្រាន់តែដាក់កាតលើម៉ាស៉ីនទូទាត់ជាការស្រេច និង
៥៖ អាចធ្វើការដកប្រាក់ជាមួយម៉ាស៉ីនអេធីអឹមដែលទទួលម៉ាស្ទ័រកាត។

កុំភ្លេចមកស្តង់ ធនាគារ វីង ទាំងអស់គ្នាណា!

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://bit.ly/34XfIaN ឬអាចផ្ញើសារទៅកាន់ក្រុមការងារតាមរយៈអ៉ីមែល [email protected] ឬលេខទូរសព្ទ៖ 023 999 989 / 012 999 489៕