(បរទេស)៖ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានឱ្យដឹងថា Meta ដែលជាមេធំរបស់ Facebook បានបន្ថូបន្ថយចំពោះការរឹតបន្តឹងជំងឺកូវីដពីសំណាក់បុគ្គលិក ដោយលែងតម្រូវឱ្យបុគ្គលិកទាល់តែមានដូសជម្រុញ COVID-19 ទើបបានចូលការិយាល័យរបស់ខ្លួននៅសហរដ្ឋអាមេរិកដូចមុននោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន U.S.News នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២។

ដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះកាលពីមុន តម្រូវឱ្យបុគ្គលិកទាំងអស់មុនពេលត្រឡប់មកការិយាល័យវិញត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំង (ដូសជម្រុញ) របស់ពួកគេទើបបានចូលបម្រើការងារ ខណៈដែលក្រុមហ៊ុននេះបានដាក់វិធានការយ៉ាងតឹងរឹងទៅលើស្ថានភាពជំងឺកូវីដ។

ដោយឡែក អ្នកនាំពាក្យ Meta លោក Tracy Clayton បានបញ្ជាក់ថា «យើងបានធ្វើតាមការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូវីដ (CDC) គ្រប់តាមគោលការណ៍ណែនាំ ដូច្នេះឥឡូវនេះយើងមិនផ្តោតសំខាន់ទៅលើការចាក់ដូសជម្រុញកូវីដទៀតនោះទេ»