(បាសេឡូណា)៖ លោក Xavi Hernandez នៅតែដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona លេងមិនចាញ់ឡើយ ក្នុងចំណោម ១៤ប្រកួតមកនេះ ក្រោយពេលយកឈ្នះគូប្រជែង Sevilla ក្នុងលទ្ធផល ១ទល់នឹង០ នៅ La Liga នារាត្រីឆ្លងចូលថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ដូចគ្នានោះដែរ ក្រុមខ្លាំងប្រចាំនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញខាងលើនេះ ក៏បានបញ្ចប់កំណត់លេងមិនចាញ់ ១៥ប្រកួតរបស់ក្រុមលេខ៤ Sevilla ដែរ នៅពេល ៣ពិន្ទុដ៏សំខាន់ក្នុងដីនៃកីឡដ្ឋាន Camp Nou នេះធ្វើឲ្យ Barcelona ឡើងទៅឈរលេខ២ ជាបណ្តោះអាសន្នវិញដោយមាន ៥៧ពិន្ទុ នៅពេល Real Madrid ឈរកំពូលតារាងដោយមាន ៦៩ពិន្ទុ។

ខ្សែបម្រើវ័យក្មេង Pedri វ័យ ១៩ឆ្នាំ ជាអ្នករកបានតែ ១គ្រាប់ឲ្យ Barca នៅចុងម៉ោងនៃវគ្គទី២ ដើម្បីកំញើញដល់ក្រុមអាល្លឹម៉ង់ Eintracht Frankfurt សម្រាប់ជើងទី១ ពីក្នុងវគ្គ ៨ក្រុមចុងក្រោយពានលំដាប់ទី២ អឺរ៉ុប UEFA Europa League សប្តាហ៍នេះផងដែរ៕