(បរទេស)៖ ក្រុមហ៊ុន Tesla បានរាយការណ៍ពីការចែកចាយរថយន្តអគ្គីសនីសម្រាប់ត្រីមាសទី១ របស់ខ្លួន ក៏ប៉ុន្តែផលិតកម្មមានការធ្លាក់ចុះបើធៀបនឹងត្រីមាសមុន ដោយសារតែមានផលរំខានពីខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្អាករោងចក្រនៅក្នុងប្រទេសចិនផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

Tesla បានចែកចាយរថយន្តចំនួន ៣១០,០៤៨ គ្រឿងក្នុងត្រីមាសនេះដែលបានកើនឡើងបន្តិចបន្តួច បើធៀបទៅនឹងត្រីមាសទី១ កាលពីឆ្នាំមុន។

ខណៈដែលការផលិតរថយន្តរបស់ Tesla នៅក្នុងត្រីមាសនេះត្រូវបានកាត់បន្ថយរហូតដល់ជាង ៤០០គ្រឿងបើធៀប នឹងត្រីមាសមុន ពីចំនួន ៣០៥,៨៤០ មកនៅត្រឹមតែ ៣០៥,៤០៧ គ្រឿងប៉ុណ្ណោះ។

កំណើននៃការលក់របស់ Tesla មួយចំនួនក៏បានមកពីរោងចក្រនៅទីក្រុងសៀងហៃ ប្រទេសចិនដែរ ដោយជម្រុញឱ្យមានការកើនឡើងជាខ្លាំង។ ប៉ុន្តែការរីករាលដាលនៃករណី COVID-19 នាពេលថ្មីៗនេះនៅប្រទេសចិនបានបង្ខំឱ្យ Tesla ផ្អាកការផលិតជាបណ្តោះអាសន្ននៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងសៀងហៃ ខណៈដែលទីក្រុងបានធ្វើការរាំងខ្ទប់ដើម្បីធ្វើតេស្តអ្នកស្រុកសម្រាប់ជំងឺរាតត្បាតមួយនេះ។

គួរជម្រាបដែរថា នៅក្នុងត្រីមាសនេះ Tesla លក់រថយន្តបានសរុប ២៩៥,៣២៤ គ្រឿងដោយក្នុងនោះមាន រថយន្ត Model 3 និងរថយន្តស្ព័រ Model Y ខណៈដែលកំណើននៃការនាំចេញចំនួន ១៤,៧២៤ គ្រឿងបន្ថែមទៀតបានមកពីរថយន្តប្រណិត Model S និង ប្រភេទរយន្ត SUV Model X ផងដែរ៕