(ភ្នំពេញ)៖ នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិប្លែក និងស្រស់ស្រាយ បែបស្រាលស្រទន់។ លោកអ្នកមួយចំនួននឹងមានឱកាសទៅលេងទឹកដីកំណើតរបស់ស្រាបៀរ Heineken® និងភ្លក់ស្រាបៀរ Heineken® ប្រចាំស្រុក នៅទីក្រុងអាមស្ទឺដាមផងដែរ។

បន្ទាប់ ពី ការធ្វើការពេញ មួយ ថ្ងៃ គ្មាន អ្វីប្រៀបបាននឹង ការ ពិសា ស្រាបៀរ Heineken® ដែលក្លាស្សេរួច មួយ ក្រេបដំបូង នោះទេ។ មិនថាលោកអ្នកទៅរកជាវទិញស្រាបៀរ Heineken® របស់លោកអ្នក នៅទីណាក៏ដោយពីទីក្រុងភ្នំពេញ ដល់ទីក្រុងញូវយ៉កក្តី លោកអ្នកនៅតែទទួលបានរសជាតិដ៏អស្ចារ្យដូចគ្នា មិនថាក្រេបនៅទីណាទេ។ ការផ្ដល់ជូននូវគុណភាពខ្ពស់នេះកើតចេញពីធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥ ដែលកើតឡើងនៅពីក្រោយរសជាតិនេះ។

អ្វីៗទាំងអស់ចាប់ផ្តើមដោយសារការប្រើប្រាស់ គ្រឿងផ្សំ ធម្មជាតិសុទ្ធ 100% ដែលរួមមាន៖ 95% ទឹក គ្រាប់ធញ្ញជាតិសុទ្ធ និងមេដំបែលេខ១ប្រចាំស្រាបៀរ Heineken®។ បន្ទាប់មក ស្រាបៀរ Heineken® ត្រូវ បាន បិត ក្នុង ធុង ផ្តេក (ខ្លះទៀត បិត ក្នុងធុង បញ្ឈរ) ដើម្បី ផ្តល់ នូវ តុល្យភាព រសជាតិ ភាពថ្លា និង ពណ៌ មាស ចែងចាំង។ គេបិត ពីរដង យូរដូច ស្រាបៀរ ក្រឡុក (lagers)ដទៃទៀត ដែរ។ របស់ល្អ តែងចំណាយពេលបន្តិច ហើយធ្វើដូចនេះ ទើប យើងខ្ញុំសន្យាដល់អតិថិជនរបស់យើងនូវរសជាតិអស្ចារ្យ រាល់ពេលក្រេបតាំងពីដំបូង។ ដំណើរការទាំងអស់នេះ ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីអ្នកជំនាញបិតស្រាបៀររបស់យើង។

លោកស្រី Susanne Bose អ្នកជំនាញបិតស្រាបៀរនៃក្រុមហ៊ុន ហ៊ិននីគែនខេមបូឌា មានប្រសាសន៍ថា «ដើម្បីក្លាយជាអ្នកជំនាញបិតស្រាបៀរម្នាក់ ត្រូវការពេល១០ឆ្នាំ ហើយយើងខ្ញុំជក់ចិត្ត ខ្លាំងក្នុងការបិតស្រាឱ្យបានគុណភាពល្អបំផុត ដល់ស្រាបៀរ Heineken® ឱ្យបានជាប់លាប់ និង ស្ថិតស្ថេរផង។ ស្តង់ដារគុណភាពខ្ពស់ទាំងនេះត្រូវបានអនុវត្តជាអន្តរជាតិ ហើយនៅកម្ពុជានេះ យើងខ្ញុំមានមោទនភាពនឹងប្រាប់ថា យើងខ្ញុំមានរោងចក្រស្រាបៀរស្តង់ដារអន្តរជាតិដែលផលិត ស្រាបៀរ Heineken® មានគុណភាពខ្ពស់ ជាមួយរសជាតិដូចគ្នាទៅនឹងស្រាបៀរ Heineken® នៅទីក្រុងអាមស្ទឺដាមដែរ»

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ១៨៧៣មក ស្រាបៀរ Heineken® បានច្នៃការផលិតស្រាបៀរតាមវិធីលំដាប់ផ្កាយ៥ របស់ខ្លួនឱ្យមានភាពល្អឥតខ្ចោះ ដើម្បីបំពេញចិត្តអ្នកចូលចិត្តស្រាបៀរនៅទូទាំងពិភពលោក។ យើងទន្ទឹងរង់ចាំចែករំលែកនូវធាតុផ្សំដែលធ្វើឱ្យស្រាបៀរ Heineken® មានរសជាតិស្រស់ស្រាយ ប្លែកពីគេ ជាមួយប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»

ឆាប់ៗនេះ ចាំតាមដានបទពិសោធន៍ដ៏គួរឱ្យរំភើបជូន ដោយសារស្រាបៀរ Heineken® នឹងបើក បង្ហាញរឿងរ៉ាវប្រវត្តិរបស់ខ្លួនឱ្យស្គាល់ជាក់ស្ដែង។ សូមរង់ចាំតាមដាន ស្វែងរកបទពិសោធន៍បារចល័ត (pop-up bar) ដ៏ប្លែក នៅរាជធានីភ្នំពេញ ហើយមានឱកាសឈ្នះដំណើរកម្សាន្ត ទៅកាន់ទឹកដី កំណើតរបស់ស្រាបៀរ Heineken® គឺទីក្រុងអាមស្ទឺដាម។ សូមចាំតាមដាននូវកម្មវិធីផ្សាយដ៏គួរឱ្យ រំភើបនានា នៅតាមបារដែលលោកអ្នកចូលចិត្តទៅ តាមហាងដែលជ្រើសរើសរួច និងតាមផ្សារ អនឡាញធំៗនៅខែមេសា និងឧសភាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/

សូមទស្សនាវីដេអូពាណិជ្ជកម្មថ្មី: នៅទីនេះ