(មេនឆេស្ទើ)៖ Wayne Rooney ដែលកំពុងដឹកនាំក្លិប Derby County បានលើកឡើងថា លោកជឿជាក់ចំពោះវត្តមានលោក Mauricio Pochettino គឺជាគ្រូម្នាក់ដែលអាចកសាងក្លិប Manchester United ឲ្យខ្លាំងដូចមុនឡើងវិញបាន។
លោកថា «ខ្ញុំគិតថា លោក Pochettino គឺជាមនុស្សដែលស័ក្តិសមក្នុងការដឹកនាំ Man Utd ជាងលោក Erik ten Hag ក៏ព្រោះតែគាត់ធ្លាប់ដឹកនាំក្លិបលេងនៅ Premier League កន្លងមកដែរ ដូចជា Tottenham Hotspur និង Southampton ជាដើម ដែលចូលចិត្តទិញតែកីឡាករក្មេងៗយកមកបណ្តុះបណ្តាលបន្ថែម។ មួយវិញទៀតអ្នក ចាត់ការសញ្ជាតិអាហ្សង់ទីនខាងលើនេះ គឺជាគ្រូបង្វឹកកម្រិតខ្ពស់ដែលដឹងពីរបៀបធ្វើការងារជាមួយកីឡាករវ័យក្មេងៗដែលតែងតែស្រេកឃ្លានជ័យជម្នះ»។
ដូចគ្នានោះដែរ អតីតខ្សែប្រយុទ្ធបិសាចក្រហមក៏បានយល់ស្របចំពោះការទិញចូលកីឡាករ ២-៣នាក់បន្ថែមទៀតដែរ ក្នុងការជួសជុលក្រុមឡើងវិញ។
រហូតមកទល់នឹងពេលនេះ Man Utd នៅពុំទាន់សម្រេចចិត្តជ្រើសរើសយកមួយណានោះទេដើម្បីយកមកធ្វើការនៅ កីឡដ្ឋាន Old Trafford រវាងលោក Erik ten Hag ដែលបានកំពុងដឹកនាំ Ajax និងលោក Mauricio Pochettino គ្រូបង្វឹកក្លិប Paris Saint-Germain៕