(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE កំប៉ុងថ្មីតម្លៃ១០០០រៀល ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែបានដាក់លក់ជាផ្លូវការនាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យដែលចូលរួមក្នុងកម្មវិធីបុណ្យភូមិនៅឯ Factory ភ្នំពេញចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៣ ខែមេសា កន្លងមកនេះ។

គ្រាន់តែឃើញទំហំកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍ IZE ភ្លាម មានយុវវ័យជាច្រើនចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង ពិសេសសប្បាយចិត្តជាមួយនឹងតម្លៃដ៏ទាក់ទាញដែលក្រុមហ៊ុនផ្តល់ជូន។

ក្រៅពីនេះ យុវវ័យក៏បានចូលរួមលេងហ្គេមបង្វិលកងយករង្វាន់ពិសេសៗ ពីទឹកក្រូចអាយ៍ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺការសម្រុកទិញទឹកក្រូចអាយស៍ IZE កំប៉ុងថ្មីយ៉ាងច្រើនកុះករលើសពីការរំពឹងទុករបស់ក្រុមហ៊ុន។

នេះគឺបញ្ជាក់អំពីការគាំទ្រ និងពេញចិត្តកាន់តែខ្លាំងពីយុវវ័យមកលើទឹកក្រូចអាយស៍ IZE ដែលតែងផ្តល់ភាពរីករាយ និងឡូយ កាលីបជូនដល់អតិថិជនជានិច្ច។

ពិសាទឹកក្រូចអាយស៍ IZE ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និងឡូយ កាលីបគ្រប់ពេល៕

* ទឹកក្រូចអាយស៍ IZE WHAT THE FUN!