(សៀមរាប)៖ កំឡុងខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសផ្នែកស្ថាបត្យកម្មនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មដែលមានលក្ខណៈបែបប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានការអនុញ្ញាតបាន៨០គ្រួសារ។
គ្រួសារទាំងនោះរួមមានក្រុងសៀមរាបចំនួន១៩គ្រួសារ ស្រុកអង្គរធំចំនួន៩គ្រួសារ ស្រុកប្រាសាទបាគងចំនួន២០គ្រួសារ ស្រុកបន្ទាយស្រីចំនួន១៧គ្រួសារ ស្រុកពួកចំនួន១៤គ្រួសារ និងស្វាយលើចំនួន១គ្រួសារ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕