(ភ្នំពេញ)៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នេះបានប្រកាសឈ្មោះបេក្ខភាពឆ្នើមចំនួន ១០០នាក់ ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៉ី (https://www.instagram.com/chenzhiprincegroup/) ជំនាន់ដំបូងគេបង្អស់។ កម្មវិធីអាហារូបករណ៍នេះគឺជាកិច្ចផ្តួចផ្តើមមួយ ក្រោមការ ដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៉ី ដែលជាប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។
បេក្ខភាពដែលទទួលបាន អាហារូបករណ៍នេះនឹងបន្តការសិក្សាតាមគោលដៅរបស់ពួកគេដោយអាហារូបករណ៍បានជួយកាត់ បន្ថយ ឧបសគ្គ និងការលំបាកដូចជា បញ្ហាហិរញ្ញវត្ថុនៅក្នុងការសិក្សាជាដើម។ អាហារូបករណ៍នេះបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការពង្រីកសក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាព នៃវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការរីកចំរើនផ្នែកសំណង់ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្ន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល ក្នុងវិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្ស នៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត។ លើសពីនេះទៀតវានឹងបើកទ្វារ សម្រាប់កម្ពុជាក្នុងការលើកកម្ពស់ស្ដង់ដាររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានថ្លែងយ៉ាងដូច្នេះថា៖ «ពួកយើងមានសេចក្តីរំភើប ដែលបានទទួលពាក្យពីបេក្ខជនជាង ១,៥០០នាក់ ក្នុងរយៈពេល ៣ខែកន្លងមកនេះ សម្រាប់អាហារូបករណ៍ ចេន ហ្ស៉ី ជំនាន់ដំបូងគេនេះ។ នៅពេលនេះពួកយើងបានធ្វើការជ្រើសរើសបានបេក្ខជនឆ្នើមចំនួន ១០០នាក់ ដោយសង្ឃឹមថាពួកគេទទួលបានគ្រឹះដ៏រឹងមាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា»។
នេះគឺជាអាហារូបករណ៍ទ្រង់ទ្រាយធំដំបូងបង្អស់ដែលផ្តល់ដោយមូលនិធិព្រីនស៍ ដើម្បីពង្រឹងការជឿជាក់ដល់យុវជនកម្ពុជា ចាប់តាំង ពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។ ដំណើរការនៃការជ្រើសរើសនេះ ត្រូវបានដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក នៃមូលនិធិព្រីនស៍។ នៅដើមខែកុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បីធ្វើការសម្ភាសន៍។ អាហារូបករណ៍នេះនឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេនៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្រុមហ៊ុន ព្រីនស៍ គ្រុប (https://www.princeholdinggroup.com/) កំពុងធ្វើការដើម្បីធានាឱ្យបានថាអាហារូបករណ៍នេះដំណើរការទៅមុខឆ្ពោះទៅកាន់គោលដៅដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើកំណែទម្រង់ការអប់រំ យុវជន និងកីឡា ដែលត្រូវការជាចាំបាច់។
លោក Gabriel បានបន្ថែមថា ៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថានឹងចូលរួមចំណែក ដើម្បីលើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម (https://www.cambodianewswatch.org/chen-zhi-and-prince-group-making-waves-with-cambodias-esg-initiatives/) និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗនៅឆ្នាំនេះ។ លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិតឆ្នើមទាំង ១០០នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»។
ព្រីនស៍ ហូលឌីង គ្រុប គឺជាសម្ព័ន្ធដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាកម្ពុជា ដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាកម្មបម្រើអតិថិជន៕