(ភ្នំពេញ)៖ ស្រាបៀរគ្រុឌ សូមអបអរសាទរ គូស្វាមីភរិយាដំបូងបង្អស់ ដែលមានឱកាសឈ្នះ ប្រាក់សុទ្ធ «៥០លានរៀល» ពីកម្មវិធី «ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ»។ ពេលវេលាដ៏ល្អ ជាមួយទឹកប្រាក់ ៥០លានរៀល សូមផ្តល់ជូនទៅកាន់ គូស្វាមីភរិយា ដែលកូនកំលោះមានឈ្មោះ ឡេង សុផៃ និង កូនក្រមុំមានឈ្មោះ ស៊ួក វិមាន មានអាសយដ្ឋាននៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះគឺធ្វើឡើងនៅក្នុងកម្មវិធី Krud Idol Concert នាថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨យប់ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សរស្មីហង្សមាស និងផេកផ្លូវការ របស់ស្រាបៀរគ្រុឌ។

«ដំបូងឡើយ ពួកខ្ញុំអត់បានដឹងថា ពួកខ្ញុំបានឈ្នះរង្វាន់ទេ តែមិត្តភក្តិខលមកប្រាប់ថាឃើញឈ្មោះឈ្នះរង្វាន់លើប៉ុស្តិ៍រស្មីហង្សមាស ពេលហ្នឹងគឺអារម្មណ៍រំភើបមែនទែន ស្ទើរតែមិនចង់ជឿ រហូតដល់ក្រុមហ៊ុនស្រាបៀរគ្រុឌធ្វើការទំនាក់ទំនងមក»។ នេះបើតាមការបញ្ជាក់ពី អ្នកនាង ស៊ួក វិមាន និងលោក ឡេង សុផៃ ។

អ្នកនាង ស៊ួក វិមាន បានមានចំណាប់អារម្មណ៍ថា គាត់ជ្រើសរើសស្រាបៀរគ្រុឌ ក្នុងពិធីមង្គលការកាលពី ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២២ ដោយមានការណែនាំពីមិត្តភក្តិ ដែលបានជ្រើសរើសគ្រុឌក្នុងថ្ងៃមង្គលរបស់ពួកគាត់ដែរ និងដោយសាររសជាតិឆ្ងុយឆ្ញាញ់ គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងភាពពេញនិយមរបស់ស្រាបៀរគ្រឌ។

អ្នកនាង ស៊ួក វិមាន បន្តទៀតថា សម្រាប់រង្វាន់ដែលផ្តល់ពីស្រាបៀរគ្រុឌ ក្នុងកម្មវីធី «ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ» អ្នកនាងនិងស្វាមី នឹងយកថវិការទៅផ្គត់ផ្គង់គ្រួសារ និងជាដើមទុនក្នុងការប្រកបមុខរបរអាជីវកម្ម សម្រាប់ការកសាងគ្រួសារតូចមួយនេះ ឲ្យមានជីវភាពកាន់តែប្រសើរជាងនេះ នៅពេលអនាគត។

គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលស័ក្តិសមបំផុត សម្រាប់ពិធីមង្គលការ ពិធីជួបជុំផ្សេងៗរបស់លោកអ្នក។ ស្រាបៀរគ្រុឌ ផលិតឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើម និងគ្រឿងផ្សំល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យពេលវេលាល្អរបស់លោកអ្នកកាន់តែអស្ចារ្យ សប្បាយរីករាយមិនអាចបំភ្លេចបាន។

ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា៖ សៀវភៅកត់ចំណងដៃ ធុងក្លាសេ និងឆ្នោតផ្សងសំណាង ដែលមានឱកាស ឈ្នះប្រាក់សុទ្ធចាប់ពី ៥០លានរៀល រហូតដល់ ២៥០លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។

សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និង ហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨ ។

លក្ខខណ្ឌត្រូវបានអនុវត្តន៍

* សន្លឹកឆ្នោតដែលបានបំពេញរួច ត្រូវដាក់ក្នុងធុងឆ្នោត របស់ស្រាបៀរគ្រុឌ នៅតាមភ្នាក់ងារចែកចាយ។
* សន្លឹកឆ្នោតដែលខូច ឬរហែក មិនត្រូវបានយកមកចាប់ឆ្នោតឡើយ។
* សម្រាប់ការប្តូរយករង្វាន់ធំ អ្នកឈ្នះសូមទាក់ទងមកកាន់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឬភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។
* រង្វាន់នឹងប្រគល់ជូនដល់អ្នកឈ្នះទាំងអស់ បន្ទាប់ពីធ្វើការចាប់រង្វាន់ចប់សព្វគ្រប់។
* ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែនូវលក្ខខណ្ឌណាមួយ ដោយពុំចាំបាច់ការយល់ព្រម និងជូនដំណឹងទុកជាមុន៕