(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំកម្មវិធីរាត្រី Non-Farm Payrolls និងបានផ្ដល់ជូនប្រាក់រង្វាន់សរុប៣០០០ដុល្លារ ដល់ម្ចាស់ជ័យលាភី ក្នុងការប្រកួតជួញដូរតាមរយៈគណនីសាកល្បង។

បើនិយាយអំពី Non-Farm Payrolls វិញជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ដែលត្រូវបានចេញផ្សាយ ជារៀងរាល់ខែ ដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក និងជាទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវិនិយោគិន និងអ្នកជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុអន្ដរជាតិទាំងអស់ អាចប្រើប្រាស់ជាសូចនាករដ៏មានប្រសិទ្ធភាព ដើម្បីចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ។

ដោយមើលឃើញពីគុណតម្លៃនៃកម្មវិធី Non-Farm Payrolls នេះក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានសោមនស្ស ក្នុងការបន្តរៀបចំកម្មវិធីនេះ ជារៀងរាល់ខែមិនថាដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញនោះទេ ដោយយោងទៅតាមស្ថានភាពជាក់ស្ដែងនៃ ជំងឺរាតត្បាតកូវីដ-១៩។ កាន់តែពិសេសទៀតនោះលើកនេះ ក្រុមហ៊ុនបានរៀបចំការប្រកួតជួញដូរ ក្នុងទម្រង់ធំជាងមុន និងអស្ចារ្យជាងមុន ដើម្បីលើកទឹកចិត្ត និងជួយឱ្យអ្នកជួញដូរ និងវិនិយោគិនទាំងអស់អាចពង្រឹងជំនាញជួញដូរ ព្រមទាំងទាញយកអត្ថប្រយោជន៍ ពីឱកាសវិនិយោគបាន។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងអស់នេះពិតជាមានសារៈសំខាន់ សម្រាប់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្សព្វផ្សាយអំពីទីផ្សារ ឱ្យកាន់តែទូលំទូលាយក្នុងពេលអនាគត ដើម្បីជួយដល់វិនិយោគិន និងអតិថិជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនពីការវិនិយោគ៕