(ភ្នំពេញ)៖ កាន់តែធំជាងមុន ! ពិព័រណ៍អចលនទ្រព្យបានត្រលប់មកវិញហើយ ដែលនេះជាលើក២ ហើយ ដែលក្រុមហ៊ុន 360 Events បានធ្វើពិព័រណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា។

ពិព័រណ៍អចលនទ្រព្យនេះនឹងត្រូវធ្វើឡើង ក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៩ ដល់ ទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០ ព្រឹក ដល់ម៉ោង៩យប់ នៅផ្សារទំនើបអ៉ីអនភ្នំពេញ (អ៉ីអន ១) ជាន់ផ្ទាល់ដី។

លោកអ្នកអាច ទស្សនាការដាក់បង្ហាញអចលនទ្រព្យចំនួនជិត៣០ គម្រោងក្នុងថ្ងៃតែមួយ ! ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ ! តំលៃអចលនទ្រព្យចាប់ពី ២០០០០ ដុល្លារ! ព្រមទាំងការផ្ដល់ជូនព័ត័មានលំអិត ទាក់ទងនឹងគម្រោងអចលនទ្រព្យនីមួយៗ ពីក្រុមហ៊ុនល្បីៗដូចជា៖
* Oversea Cambodia Investment Corporation (OCIC)
* Hanuman Real Estate
* Sokha Real Estate
* PropNex
* Axis Residence
* Sky 31
* Urban Living Solutions (ULS)
* ភូមិផ្កាត្រកួន
* Creed/ Borey Arata
* La Vista One
* The Parkway
* Borey ChanCastle

លើសពីនេះ អ្នកចូលរួមទស្សនានឹងទទួលបានការបញ្ជុះតម្លៃ ដែលមិនធ្លាប់មានពីមុនមក។

កាន់តែពិសេសជាងនេះទៅទៀត កម្មវិធីនេះក៏មានការសម្ដែង ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីប្រារពពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ក៏ដូចជា ការលេងហ្គេមយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់៣០០រង្វាន់។

សម្រាប់ពត័មានបន្ថែម សូមចូលតំណរតេឡេក្រាមគ្រុបនេះ៖ http://bit.ly/PropertyTalk36 ទំនាក់ទំនងអ្នករៀបចំកម្មវិធី៖ ០១២ ៣០២ ៣៨២ / ០១០ ៥១៤ ១៤៣

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយ របស់យើងខ្ញុំដូចជា៖ ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events