(ភ្នំពេញ)៖ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានម៉ូតផ្ទះស្អាតដាច់គេ និងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធនាគារ សហពាណិជ្ជ ក.អ នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ បានសម្រេចចុះកិច្ចសហប្រតិបត្តិការ ដោយចុះហត្ថលេខាលើអនុស្សរណៈនៃកាយោគយល់ ដើម្បីផ្តល់ជាកម្ចីហិរញ្ញប្បទានក្នុងការទិញផ្ទះជូនអតិថិជនរហូតដល់ទៅ ៨០% និងអាចរំលស់រហូតដល់ ២០ឆ្នាំ ឯណោះ ជាមួយនឹងអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៧% នៅក្នុងមួយឆ្នាំ ។ សម្រាប់ភាគីទាំងសងខាង ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះភាពជាដៃគូលើហិរញ្ញប្បទាន ផ្ទះ ក្រោមលក្ខខណ្ឌពិសេសបំផុតជូនដល់អតិថិជន ។

គួរបញ្ជាក់ផងដែរថា ធនាគារសហពាណិជ្ជ គឺជាធនាគាដែលផ្តល់សេវាធនាគារអន្តរជាតិប្រកបដោយគុណភាពខ្ពស់បំផុត តាមរយៈបណ្តាញសាខា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសេវាធនាគារលើអ៉ីនធើណិត។

ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក បានបង្ហាញពីគុណសម្បត្តិថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំមួយតាមរយៈការរចនា គុណភាពនៃអចលនទ្រព្យ និងប្រភេទផ្ទះជាច្រើនប្រភេទនៅទីតាំងល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅរបស់អតិថិជន ។ ភាពជាដៃគូនេះ នឹងនាំមកជូនមកយើងទាំងអស់គ្នា នូវអត្ថប្រយោជន៍លក្ខណៈឈ្នះ-ឈ្នះ ទាំង ធនាគារ សហពាណិជ្ជ ក.អ ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន ។ ការចាប់ដៃគូសហការមួយនេះ បានផ្ដល់ជូននូវភាពងាយស្រួល កាន់តែខ្លាំងឡើងមួយកម្រិតទៀត ជូនទៅដល់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញលំនៅដ្ឋាន ក្នុងក្តីស្រមៃ ដោយសារតែផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ល្អ និងអត្រនៃការបង់ប្រាក់ប្រចាំខែត្រឹមតែជាង ៣០០ដុល្លារអាមេរិកក្នុងមួយខែ តែប៉ុណ្ណោះ ។

សម្រាប់ម៉ូតផ្ទះទាំងអស់របស់បុរី មេគង្គលែន ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដើម្បីបំពេញជាមួយនឹងតម្រូវការរស់នៅជាក់ស្តែងរបស់អតិថិជន សម្រាប់បទពិសោធន៍រស់នៅបែបអភិជន ពោរពេញទៅដោយឧត្តមភាព និងភាពស៉ីវីល័យ សម្រាប់ម៉ូតផ្ទះវិញគឺមានច្រើនជម្រើស រួមមាន៖ វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។ សព្វថ្ងៃក្រុមហ៊ុននេះ មានគម្រោងធំៗចំនួនពីរនោះគឺ គម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ ហួសវត្តក្រាំងធ្នង់ជិត១គីឡូម៉ែត្រ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ហួសស្ពានទី១០ ប្រមាណ ១៥០ម៉ែត្រ ៕