(ភ្នំពេញ)៖ លោកស្រី សៀន សូលីដា នាយិការក្រុមហ៊ុនម៉ាដាមដាខសមេធីក ឯ.ក និងស្វាមី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំអាហារសាមគ្គីគ្រួសារម៉ាដាមដា និងបានប្រគល់រថយន្តប្រណីត២គ្រឿង ដល់តំណាងឆ្នើមរបស់ក្រុមហ៊ុន។

រថយន្តប្រណីតចំនួន២គ្រឿង មាន១គ្រឿងម៉ាក Rang rover ពណ៌ខ្មៅ និងមួយគ្រឿងទៀត ម៉ាក Mercedes Benz ពណ៌ស ដែលត្រូវបានផ្តល់ទៅដល់អ្នកដែលបានលក់គ្រប់គោលដៅកំណត់របស់ ក្រុមហ៊ុន។

លោកស្រីសៀន សូលីដា នាយិការក្រុមហ៊ុនម៉ាដាមដាខសមេធីកឯ.ក បានបញ្ជាក់ថា ក្រោយពីការរីករាលដាល នៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានខកខានក្នុងការរៀបចំកម្មវិធីជួបជុំ ហើយនេះក៏ជាការជួបជុំជាថ្មី ក្រោយពីលោកស្រីខកខានមកកម្ពុជា រយៈពេលជិត៣ឆ្នាំហើយនេះ។ កម្មវិធីនេះ គឺជាកម្មវិធីជួបជុំ ដើម្បីសម្តែងការនឹករលឹកជាថ្មី ទៅកាន់ពួកគាត់ហើយពួកគាត់ទាំងអស់គឺជាមនុស្សជាទីស្រលាញ់របស់លោកស្រី។

ក្នុងពិធីប្រគល់រង្វាន់រថយន្តដល់តំណាងឆ្នើម ក៏មានវត្តមានក្រុមហ៊ុនដៃគូសហការធំៗចូលរួមផងដែរ។ អ្នកជំនួញផ្តើមពីការងារជាពលករនៅប្រទេសថៃរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនលោកស្រី មានផលិតផលប្រមាណជាង២០មុខ ដែលចែកចាយលក់ទៅកាន់១០ប្រទេសផងដែរ។

លោកស្រីបានបន្តថា ដើមឡើយក្រុមហ៊ុនរំពឹងថា៦ខែ ផលិតផលទាំងអស់នឹងផ្ទុះការគាំទ្រ ប៉ុន្តែពេលនេះត្រឹមតែរយៈពេល២ខែសន្ទុះនៃការលក់ចេញ គឺមិនធម្មតាឡើយ ហើយថ្ងៃនេះក៏ជាការប្រកាសប្រគល់ រង្វាន់រថយន្ត២គ្រឿងទៅដល់តំណាងចែកចាយលក់ឆ្នើម ដែលបានលក់ឡើងដល់ការកំណត់របស់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់ថ្មីបន្តបន្ទាប់ទៀត ដល់តំណាងដែលប្រឹងប្រែងជាមួយក្រុមហ៊ុន។ សម្រាប់លក្ខខណ្ឌដែលអាចក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុន គឺបុគ្គលនោះត្រូវចូលរួមសកម្មភាព ប្រជុំវាយលុកទីផ្សារជាមួយគ្នា ហើយក្រុមហ៊ុនក៏នឹងចូលរួមជួយបន្ថែមផងដែរ។

លោកស្រី ក៏ស្នើឲ្យអ្នកមិនទាន់បានប្រើប្រាស់ និងអ្នកមិនទាន់បានចូលជាតំណាងចែកចាយរបស់ក្រុមហ៊ុន អាចសាកល្បងក្នុងការប្រើប្រាស់ផលិតផលដែលមានស្តង់ដារ ការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ។

កម្មវិធីនៃការប្រគល់រថយន្តប្រណីតលើកទឹកចិត្តទៅកាន់តំណាងចែកចាយឆ្នើមពីរូបបានធ្វើឲ្យអ្នកចូលរួមពិតជារំភើបចិត្តខ្លាំង ដែលរថយន្ត Rang rover ត្រូវបានទៅលើអ្នកនាងអៀង ម៉ូនីកា ខណៈរថយន្ត Macides បានទៅលើអ្នកនាង សុផាត តា។

បន្ថែមពីនេះទៀត អ្នកនាង អៀង ម៉ូនីកា បានលើកឡើងថា ១ឆ្នាំកន្លង មកហើយ ដែលផ្តើមពីការធ្វើជាតំណាងចែកចាយតូចតែប៉ុណ្ណោះ ប៉ុន្តែដោយសារទទួលបានការគាំទ្រច្រើនឡើងៗរហូតអ្នកនាងកាត់ស្តុកធំ ហើយអាចលក់ចេញបានច្រើនរហូតគ្រប់ការកំណត់របស់ក្រុមហ៊ុន និងទទួលបានរង្វាន់រថយន្តនេះតែម្តង។

លោកស្រីបញ្ជាក់ថា ការទទួលបានជោគជ័យលើការលក់មិនមែនជាការចៃដន្យឡើយ គឺយោងតាមគុណភាព ប្រសិទ្ធភាពរបស់ផលិតផល និងការខិតខំប្រឹងប្រែងទាំងអស់គ្នា។ អ្នកនាងរំពឹងថាផលិតផលរបស់ម៉ាដាមដា និងកាន់តែទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន៕