(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជ្រើសរើសបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានចំណងជើងថា «ស្រឡញ់អ្វីដែលខ្មែរមាន» បង្ហោះលើផេកផ្លូវការរបស់សម្តេច ផ្ទាល់តែម្តង ដែលចម្រៀងនេះជាការបង្ហើរសំនៀងដោយកញ្ញា តន់ ចន្ទសីម៉ា។ ចាត់ទុកថា នេះជាមោទនភាពមួយ ចំពោះតារាចម្រៀងវ័យក្មេង សីម៉ា និងផលិតកម្ម Galaxy Navatra ដែលត្រូវបាន សម្តេចតេជោ យកបទចម្រៀងនេះ ទៅបង្ហោះលើផេកផ្លូវការ។

ភ្ជាប់ជាមួយ MV ចម្រៀងចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» សម្តេចតេជោ ហ៊ុន សែន បានសរសេរសារយ៉ាងដូច្នេះថា «ការរីកចម្រើនលើគ្រប់វិស័យ សំណង់អច្ឆរិយៈ និងការរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ កើតចេញពីសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី»

ជាការពិតណាស់ក្នុង MV ចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា គឺបានផ្តិតយកនូវទិដ្ឋភាពដ៏ស្រស់ស្អាតនានា ក្នុងប្រទេសកម្ពុជារួមមានទាំង សំណងអច្ឆរិយៈ គឺប្រាសាទអង្គវត្ត ព្រៃព្រឹក្សាខៀវស្រងាត់ ទេសភាពនាយសមុទ្រត្រជាក់ភ្នែក ហេដ្ឋារចនាសម្ព័ន្ធ អាគារខ្ពស់ស្កឹមស្កៃ ដែលសមិទ្ធផលទាំងនេះ បានមកពីសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងបទចម្រៀងថ្មីនេះ គឺក្រៅពីទឹកដមដ៏ពីរោះរបស់ កញ្ញ តន់ ចន្ទសីម៉ា ហើយនោះ ងាកមកក្នុង MV គឺថែមរំលេចនូវរបាំប្រពៃណីខ្មែរជាច្រើនទម្រង់ និងក្បាច់គុនសិល្បៈបុរាណរបស់ខ្មែរជាច្រើនទៀតផងដែរ។

ចង់ដឹងថា MV ចម្រៀងមួយនេះល្អ និងជក់ចិត្ត ត្រជាក់ភ្នែកយ៉ាងណា សូមទស្សនាខាងក្រោម៖