(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២២ នឹងឈានចូលសប្តាហ៍ទី៦ ដោយមាន ៨ក្រុមចូលរួមនៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២

ចាប់ផ្តើមពីម៉ោង ៣៖៤៥នាទីរសៀលតទៅ។

ការប្រកួតទាំង ៤គូនាចុងសប្តាហ៍នេះមានដូចជា៖
១៖ ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ
២៖ បឹងកេត Vs គិរីវង់សុខសែនជ័យ
៣៖ កងយោធពលខេមរភូមិន្ទ Vs វិសាខា
៤៖ ភ្នំពេញក្រោន Vs ណាហ្គា។

Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២២ ប្រចាំសប្តាហ៍ទី៦ នេះ មានគូពិសេសៗនឹងត្រូវជួបគ្នាទៀតហើយ គឺរវាងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន ៤ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមាន ៧ពិន្ទុនៃកីឡដ្ឋាន ខ.ភ.ម ស្តាតចាស់នាម៉ោង ១៨៖៣០នាទីល្ងាច៕