(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូន ZTO express Cambodia ផ្តល់ការដឹកជញ្ជូនទំនិញនៅទូទាំងប្រទេសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់ជាកាដូរសម្រាប់អតិថិជន ដែលតែងតែផ្តល់ការគាំទ្រលើសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុន ZTO express Cambodia បានគូសបញ្ជាក់ថា ការផ្តល់ជូននេះ គឺសម្រាប់ទំនិញតែមួយ និងតិចជាង ២០គីឡូក្រាម ហើយអតិថិជនម្នាក់ទទួលបានការដឹកជញ្ជូនឥតគិតថ្លៃនេះ តែម្តងប៉ុណ្ណោះ។

ឱកាសផ្តល់ជូនពិសេសនេះ មានកំណត់។ សូមអតិថិជនទាំងអស់រួសរាន់ស្វែងរកសាខា ZTO express Cambodia ដែលនៅជិតលោកអ្នកបំផុត ដើម្បីផ្ញើទំនិញដោយឥតគិតថ្លៃនេះ។

សម្រាប់ព័ត៌មានបនែ្ថមសូមទាក់ទងមកលេខ៖ 066 666 088,
Facebook page:ZTO express Cambodia
https://www.facebook.com/khztoexpress