(សៀងហៃ)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសបង្ហាញទៅកាន់និយតករទីផ្សារប្រទេសចិនថា ខ្លួននឹងប្រមូលត្រឡប់មកវិញនូវរថយន្ត Model 3 សរុបចំនួន ១២៧,៧៨៥ គ្រឿងនៅក្នុងប្រទេសចិន ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាន នៅក្នុងសមាសធាតុបន្ទះឈីបរបស់រថយន្ត ដែលអាចបង្កជាគ្រោះថ្នាក់។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងប្រមូលរថយន្តដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២២ ដោយមានការនាំចូលពីខាងក្រៅប្រមាណជាង ៣៤,២០៧គ្រឿង និងផលិតនៅក្នុងប្រទេសចិនផ្ទាល់តែម្តងចំនួន ៩៣,៥៧៨គ្រឿងត្រឡប់មកវិញទាំងអស់ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ៕