(ភ្នំពេញ)៖ តារាល្បីៗចំនួន១៨០រូប បានមកជួបជុំគ្នា ដើម្បីសាករសជាតិ ស្រាបៀ CAMBODIA PREMIUM DRAFT BEER ដែលជាស្រាបៀរដ្រាហ្វច្រកដបដំបូងបង្អស់នៅកម្ពុជា ដែលទើបតែប្រកាស ដាក់លក់លើទីផ្សារ កាលពីពេលថ្មីៗនេះ។

ការជួបគ្នានេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយមាន តារាល្បីៗនៅស្រុកខ្មែររហូតដល់ទៅ១៨០នាក់បានតែងខ្លួនយ៉ាងស្អាតប្លែកចូលរួមកម្មវិធីសម្ពោធស្រាបៀរ ព្រីមៀម ដ្រាហ្វ និងសាករសជាតិស្រាបៀរដ្រាហ្វ ដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានឈ្មោះថា «CAMBODIA PREMIUM DRAFT BEER» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ តារាល្បីៗទាំងនោះមានដូចជា លោក ហ្សូណូ កញ្ញា យូរី រួមនឹងតារាចម្រៀង Original Song និងតារាល្បីៗនៅតាមបណ្តាញសង្គមនានាដូចជា TikTok Instagram ១៨០ នាក់ ដែលជាតួរលេខដូចគ្នាទៅនឹងអាយុកាលនៃស្រាបៀរ CAMBODIA PREMIUM DRAFT BEER។

ក្រោមពាក្យស្លោក «BE THE GLOW» កម្មវិធីជប់លៀងពេលរាត្រីនេះ ពិតជាប្លែកខ្លាំងជាមួយនឹងការតុបតែងឆាកប្លែក ការសម្តែងក្បាច់រាំពិសេសៗ ការដើរបង្ហាញម៉ូត និងការលេងភ្លេងដោយ DJ ល្បី អមជាមួយការលេងបច្ចេកទេសភ្លើងយ៉ាងឡូយអស្ចារ្យ ធ្វើឲ្យភ្ញៀវកិត្តិយសទប់ចិត្តមិនសរសើរមិនបាន។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន ថ្លែងថា៖ ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វនៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុនដែលតម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយដ្ឋានផ្ទាល់ទើបអាចទទួលទានស្រាបៀរដ្រាហ្វបាន។

លោកឧកញ៉ា បានអះអាងថា ថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយនៅប្រទេសកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប។ ស្រាបៀរព្រីមៀម ដ្រាហ្វនេះ មានអាយុកាលតែ១៨០ ថ្ងៃប៉ុណ្ណោះ។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលរហូតដល់ទៅ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។ ដបរចនាយ៉ាងប្រណិតនេះ ក៏មានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ទៅជាខៀវនៅពេលស្រាបៀរត្រជាក់ដល់កម្រិត ក៏ដូចជាមានកម្របងាយស្រួលបើក និងមានសំលេងពិរោះ។

ក្នុងការច្រកស្រាបៀរដ្រាហ្វចូលទៅក្នុងដបពណ៌បៃតងបាន បានទាមទារការសិក្សា និងស្រាជ្រាវយ៉ាងម្មត់ចត់បំផុត ព្រោះថាដបពណ៌បៃតងងាយស្រូបពន្លឺព្រះអាទិត្យ ដែលអាចធ្វើឲ្យប្រែប្រួលដល់រសជាតិនៃស្រាបៀរ។ ហេតុដូច្នេះ ទើបក្រុមហ៊ុនត្រូវនិយោគលើបច្ចេកវិទ្យា Flash Pasteurization និងជ្រើសរើសផ្កាហប់ពិសេស(Special Hops) ដែលមានតម្លៃខ្ពស់នាំចូលពីអឺរ៉ុបក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ដែលមានរសជាតិស្រស់បំផុត និងក្លិនឈ្ងុយឈ្ងប់។

ក្រោយភ្លក់រសជាតិស្រាបៀរថ្មីនេះ ភ្ញៀវកិត្តិយសបានលាន់មាត់សរសើរអំពីរសជាតិស្រស់បំផុត ក្លិនឈ្ងុយ និងពិសេសស្ងប់ស្ងែងទៅលើរូបរាងដបយ៉ាងប្រណិតដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុកលើផលិតកម្មស្រាបៀរ និងភេសជ្ជៈដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែកជូនដល់អតិថិជនជានិច្ច។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើនដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំងនៅលើទីផ្សារ៕