(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សែលកាត ចាប់ផ្តើមបើកការប្រកួត Sankranta Cup tournament ដែលជាការប្រកួតក្នុងប្រធានបទបុណ្យចូលឆ្នាំខ្មែរ ក្រោមភាពជាដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

វិញ្ញាសារការប្រកួតក្នុងឆ្នាំនេះគឺជាហ្គេមដែលមាននៅក្នុងការបន្ថែមថ្មីបំផុតរបស់គម្រោង Playgame Unlimited មានដូចជា Free Fire និង Bullet Angel ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ទៅ ១៤ លានរៀល។ ការចុះឈ្មោះគឺមានការបើកឱ្យអ្នកចូលរួមលេង ចុះឈ្មោះដោយឥតគិតថ្លៃ។

ចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី ៨ដល់១៧ ខែមេសា ចាប់ផ្តើមប្រកួតវគ្គជម្រុះពីថ្ងៃទី ១៩ដល់២៤ ខែមេសា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៩ដល់៣០ ខែមេសា និងថ្ងៃទី ០១ ខែឧសភា ផ្សាយផ្ទាល់ការប្រកួតនឹងនៅលើទំព័រហ្វេសប៊ុក PlayGame និង EFC។

លោក Simon Perkins នាយកប្រតិបត្តក្រុមហ៊ុន សែលកាត ថ្លែងថា «ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ និងជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សែលកាត បានប្តេជ្ញាចិត្តក្នុងការអភិរក្សវប្បធម៌ខ្មែរ តាមរយៈការបង្កើតកម្មវិធីនិងការប្រកួតប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង»

លោក Simon បានបន្ថែមថា «ខែមេសា ជាខែបុណ្យ ដែលមានការប្រារព្ធពិធីអបអរសាទរទូទាំងប្រទេស ព្រោះពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំបំផុតដើម្បីជួបជុំក្រុមគ្រួសារ។ យើងសង្ឃឹមថា ពិធីបុណ្យដែលនឹងប្រារព្ធនៅក្នុងឆ្នាំនេះនឹងកាន់តែមានភាពសប្បាយរីករាយ ដោយសាររយៈពេលពីរឆ្នាំកន្លងមកនេះការប្រារព្ធពិធីអបអរសាទរត្រូវបានកាត់បន្ថយដោយសារជំងឺរាតត្បាត កូវីដ-១៩»

លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្លែងថា នេះជាប្រភពនៃការកម្សាន្តដ៏អស្ចារ្យមួយដែលផ្តល់ជូនសហគមន៍អ្នកលេងកីឡាអេឡិចត្រូនិចទូទាំងប្រទេសនូវកន្លែងប្រមូលផ្តុំជួបជុំគ្នាក្នុងកំឡុងពេលពិធីបុណ្យនេះផងដែរ។ កម្មវិធីនេះក៏ចាត់ទុកជា ការអបអរដល់សហគមន៍ កីឡាអេឡិចត្រូនិច នៅកម្ពុជា ក្នុងអំឡុង ពិធីបុណ្យនេះ និង ជាឱកាសល្អ សម្រាប់ ក្រុមកីឡាករ ស្ម័គ្រចិត្ត និងក្រុមកីឡាករ ពាក់ កណ្ដាលអាជីព ដែលមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាអាច ចូលរួមប្រកួត គ្នាបាន។

ភ្ជាប់គម្រោង Playgame Unlimited ប្រចាំសប្តាហ៍ ឬប្រចាំខែ ក្នុងអំឡុងពេលនៃការប្រកួត នឹងទទួលបានឱកាសឈ្នះរង្វាន់ដូចជា ទូរស័ទ្ទ Realme 8, Realme Watch 2 និង items នៅក្នុងហ្គេមជាច្រើនរង្វាន់ទៀត។

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេសៗនិងសកម្មភាពផ្សេងៗរបស់ សែលកាត ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ សូមចូលទៅកាន់ហ្វេសប៊ុក Cellcard និង Play Game ឬចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/kh/