(ឡុងដ៏)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានធ្វើការចោទប្រកាន់ ចំពោះក្រុមអ្នកគាំទ្ររបស់ក្លិបមកពីអេស្ប៉ាញ Atletico Madrid ដែលបានបង្ហាញអាកប្បកិរិយាមិនល្អដោយគប់វត្ថុ និងការរើសអើងក្នុងជំនួបប្រកួតចាញ់ក្លិប Manchester City 1-0 នៅវគ្គ ១/៤ ពាក់កណ្តាលផ្តាច់ព្រ័ត្រពានលីគអឺរ៉ុបទី១ UEFA Champions League នៅកីឡដ្ឋាន Etihad។
UEFA បានបង្ហាញថា បានធ្វើចោទប្រកាន់ចំពោះក្រុមអ្នកគាំទ្រមកពីអេស្ប៉ាញ បានធ្វើការរើសអើង និងគប់វត្ថុទៅក្នុងទីលាន ដោយនឹងធ្វើការសម្រេចចិត្តក្នុងរឿងនេះនៅពេលសមស្រប ដែលមានស្ថាប័នគ្រប់គ្រងផ្នែកសីលធម៌ និងវិន័យដោយ (CEDB) ជាអ្នកសម្រេចចំពោះបញ្ហានេះ។
បើតាមសេចក្តីព្រៀងច្បាប់របស់ UEFA ចំពោះទង្វើរបស់អ្នកគាំទ្រនៃក្រុមណាមួយបានកើតឡើងក្នុងទីលានដែលមានអាកប្បកិរិយារើសអើង ឬទង្វើមិនល្អ និងទទួលខុសត្រូវដោយក្លិបដែលមានការពិន័យ ក៏ដូចជាការបិទផ្នែកណាមួយនៃកីឡដ្ឋាន។
ក្លិបមេឃ Man City បានយកឈ្នះក្រុម Atletico Madrid ១-០ យ៉ាងលំបាកនៃជើងទី១ ពីការស៊ុតរបស់ Kevin de Bruyne ដែលនឹងត្រូវប៉ះគ្នាជើងទី២ នៅកីឡដ្ឋាន Wanda Metropolitano នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ៕