(ភ្នំពេញ)៖ សង្រ្កាន្តម្លប់ឆត្របុស្បា បានចាប់ផ្តើមប្រារព្ធធ្វើឡើង នៅថ្ងៃទី ០៩-១០ ខែមេសា ឆ្នាំ២០២២ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
លោកឧកញ៉ា ឈាង រ័ត្ន សហភាគហ៊ុនិកនៃបុរីបុស្បា បានថ្លែងថា រយៈពេល២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខកខានការចូលរួមលេងសប្បាយជាមួយនឹង ពិធីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែបញ្ហាកូវីដ១៩។ ប៉ុន្តែបន្ទាប់ពីមានការបើកភ្លើងខៀវពី រាជរដ្ឋាភិបាល អាចជួបជុំគ្នាបាន ធ្វើសង្រ្កានបាន យើងក៏បានរៀបចំកម្មវិធីសង្រ្កាននេះឡើង។
លោកបានបន្តថា ការដាក់ឈ្មោះ «សង្ក្រាន្តម្លប់ឆ័ត្រ» ដោយសារចង់ឱ្យប្លែកពីគេ និងចង់ឱ្យក្លាយជាការចងចាំមួយ សម្រាប់ពលរដ្ឋដែលមកលេងទីនេះ ជាពិសេសឆត្រតំណាងនូវម្លប់ភាពត្រជាក់ត្រជុំចម្រុងចម្រើនសម្រាប់ប្រជាជនខ្មែរ នាខែចូលឆ្នាំថ្មីនេះ។ ការតុបតែងលម្អឆត្រនេះ ប្រើប្រាស់ឆត្រទាំងអស់ចំនួន១០០១ ឆ័ត្រ ដែលមានឆ័ត្រតូចៗចម្រុះ ពណ៌១០០០ និងឆ័ត្រធំខ្ពស់ដែលមិនធ្លាប់មានពីមុនមកចំនួន១។
លោកឧកញ៉ា បានឱ្យដឹងថា កម្មវិធីសង្រ្កាននេះ មានការកម្សាន្តលេងល្បែងប្រជាប្រិយជាច្រើនដូចជា ចាប់កូនខ្លែង បោះអង្គញ់ ចោលឈូង លោតបាវ វាយក្អម និងល្បែងប្រជាប្រិយផ្សេងៗជាច្រើន ព្រមទាំងការប្រគំតន្ត្រី ដោយមានការចូលរួមពីសិល្បករ សិល្បការិនី តារាជើងចាស់ រួមនឹងតារាល្បីៗជាច្រើនរូបចូលរួមដូចជា៖ លោកស្រី ហឹម ស៊ីវន, លោក ណូយ វណ្ណេត, លោក សុស ម៉ាច, មាស សុខសោភា, លោក ដួង វិរៈសិទ្ធ, លោក ជី ដេវីត និងកញ្ញា ទេពបូព្រឹក, នាយចឺម , ថម ,បាលី, អាតី វៃម៉ាលុយ និងតារានៅក្នុងផលិតកម្មរាមជាច្រើននាក់ទៀតផងដែរ។ ក្រៅពីនេះ មានការលេងល្បែងកម្សាន្ត និងការចាប់ឆ្នោតយករង្វាន់ជាច្រើន។
សូមបញ្ជាក់ថា កម្មវិធីនេះក៏មានការហែក្បួនល្បុកតោ ក្នុងគោលបំណងលើកតម្កើងនូវក្បាច់គុនល្បុកតោនេះឡើង និងចង់ផ្សាភ្ជាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទៅនឹងវប្បធម៌ ជាពិសេសចង់ឱ្យកូនខ្មែរ និងពិភពលោកបានស្គាល់ បានដឹង ពីល្បុកតោរបស់ខ្មែរ។ ក្បួនដង្ហែនេះ នាំមុខដោយសត្វសេះ និងផែនទ័ព។
លោក ឈាង រ័ត្ន បានបញ្ជាក់ថា «ពីមុនខ្មែរយើងមិនសូវចាប់អារម្មណ៍ពីក្បាច់គុនល្បុកតោ តែថ្មីៗនេះ ខាងសហព័ន្ធកីឡា បានរៀបចំឯកសារទៅអង្គការយូណេស្កូ ដើម្បីចុះបញ្ជីទៅក្នុងបេតិកភណ្ឌពិភពលោក។ ដូច្នេះយើងជាប្រជាជនខ្មែរត្រូវបង្កើនការគាំទ្រ និងសហការរួបរួមគ្នា ដើម្បីបង្ហាញថាល្បុកតោ ជារបស់ខ្មែរ និងជារបស់មួយល្អខ្លាំង ដែលគួរតែត្រូវគេលើកតម្កើង ការពារ និងតម្កល់ជាបេតិកភណ្ឌពិភពលោក»។
ជាមួយគ្នានេះដែរ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលផ្តួចផ្តើមរៀបចំពិធីនេះ បានរំពឹងថា ល្បុកតោដែលទើបនឹងឈ្នះពានលេខ១ នៅប្រទេសកូរ៉េនៅឆ្នាំនេះ នឹងត្រូវបានប្រជាពលរដ្ឋខ្មែរ បានស្គាល់ និងដឹងហើយជួយថែរក្សាអភិរក្ស ព្រមទាំងទទួលស្គាល់ពីពិភពលោកជារបស់ខ្មែរ។
ដោយឡែក ទាក់ទងនឹងគម្រោងបុរីបុស្បានេះ លោក ឈាង រ័ត្ន បានឱ្យដឹងថា គម្រោងនេះហៅថា បុរីបុស្បាអប្សរមេរា។ បុរីបុស្បា បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម និងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត ភាព ភាពស៊ីវិល័យ និងគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។ ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន។
លោកបន្តថា «មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត»។ បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។
ទាក់ទងនឹងឈ្មោះ «បុរីបុស្បាអប្សរមេរា» លោកស្រី នួន ស៊ុន្ទរី បានបកស្រាយថា ដើមកំណើតខ្មែរយើង យើងគោពនាគ ហើយអប្សរមេរា ជាឈ្មោះរបស់មាតានាគ ហើយបិតានាគ គឺកម្ពុជរាជា។
បុរីបុស្បាអប្សរមេរា សាងសង់លើផ្ទៃដី ជាង១០ហិកតាហើយមកដល់ពេលនេះអភិវឌ្ឍសរុបបាន១៥ភាគរយ និងធ្វើដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត ។ចំពោះការទិញសម្រេចបាន៣៥ភាគរយហើយ។គម្រោងនេះ ប្លុកខ្លះធ្វើរយៈពេល២ឆ្នាំនិងប្លុកខ្លះ៣ឆ្នាំ តែអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២៤ ដែលបញ្ចប់ជាស្ថាពរព្រមជាមួយហេដ្ឋារចនាសម្ព័ន្ធស្អាត ប្រព័ន្ធសន្តិសុខ មានសួនច្បារ ខ្លោងទ្វារ។
លោកឧកញ៉ា បានបញ្ជាក់ថា ក្រោយគម្រោងនេះបញ្ចប់ លោកនឹងបន្តអភិវឌ្ឍគម្រោងមួយទៀត តែលោកមិនទាន់ បង្ហាញទីតាំងនៅឡើយទេ ដោយសារកំពុងតែសិក្សា។ លោកឧកញ៉ាឈាង រ័ត្ន បានឱ្យដឹងថា លោក និងភរិយា បានចំណាយថិកា១៨ម៉ឺនដុល្លារ ដើម្បីរៀបចំកម្មវិធីសង្រ្កានចំនួនពីរគឺ សង្រ្កាន្តទី១ គឺមានឈ្មោះថា «សង្រាន្តម្លប់ឆត្របុស្បា» ដែលធ្វើឡើងនៅថ្ងៃទី០៩-១០ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកសង្រ្កាន្តទី២ វិញគឺមានឈ្មោះថា «បៃតង សង្រ្កាន្ត» ដែលធ្វើឡើងនៅថ្ងៃទី ០៨-០៩-១០ នៅក្នុងភូមិទំនប់ពាមល្វា ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ភ្នំឱរ៉ាល់) ដែលផ្តួចផ្តើមគំនិតដោយ លោក តាន់ គឹមសួរ ជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តព្រមជាមួយប្រជាជនក្នុងតំបន់។
ក្នុងនោះផងដែរកម្មវិធីសង្រ្កាន្តមួយនេះ គឺធ្វើការផ្សារភ្ជាប់ទៅនឹងការដាំដុះកូនឈើមួយលានដើមនាឆ្នាំមុន ដែលស្រីអូន ជាមួយស្វាមីក៏ដូចជាក្រុមការងារបាននាំគ្នាចុះទៅបាចគ្រាប់ពូជកូនឈើដោយប្រើឧត្ថម្ភាគចក្រក្នុងយុទ្ធនាការ «រួមគ្នាដើម្បីព្យាបាលដំបៅផែនដី» ផងដែរ។
ក្នុងនោះ កម្មវិធី «បៃតងសង្រ្កាន្ត» ក៏នឹងមានការបង្ហាញពីកម្មវិធីវប្បធម៌ខ្មែរជាច្រើនដូចជា របាំខ្មែរ ,ល្ខោនខោល, ល្បុក្កតោ និងល្បែងប្រជាប្រិយផ្សេងៗ ការលក់ម្ហូបអាហារឆ្ងាញ់ៗបែបជនបទ ការជួបជុំរាំលេងសប្បាយជាមួយអ្នកភូមិ និងមានការចូលរួមពីសិល្បករ សិល្បការិនី តារាល្បីៗរួមមាន៖ លោក ពាក់មី, លោក ខាន់ជេម៍, លោក ប៉ែនចំរ៉ុង, លោក ញ៉ែមសំអូន, លោក ម៉ាដូណា, លោក អេឡិចហ្សូរ៉ា, លោក សាយ សៀរ៉ា, កញ្ញា សុភ័ក្ត្រកុសុមៈ, កញ្ញា ឈិន ម៉ានិច, កញ្ញា នីមុន្នីនាថ, កញ្ញា ជីជី, កញ្ញា ពេជ្រចរណៃ និងតារាស្ម័គ្រចិត្តជាច្រើនរូបទៀត។
សូមបញ្ជាក់ដែរថា សម្រាប់កម្មវិធីសង្រ្កាន្តម្លប់ឆត្របុស្បា នៅថ្ងៃសៅរ៍ទី៩ ខែមេសា ចាប់ពីម៉ោង៧យប់ទៅ មានការបង្ហាញអំពីវីដេអូស្តីពីកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំថតបទចម្រៀង ចំណាប់អារម្មណ៍របស់ចាស់ព្រឹទ្ធាចារ្យ គុនល្បុក្កតោ ចំណាប់អារម្មណ៍របស់អគ្គនាយកនៃផលិតកម្មរាម ការលេងហ្គេម យករង្វាន់ត្រាប់តាមសម្លេងសត្វនិងធ្វើកាយវិការឱ្យដៃគូទាយ។
បន្ថែមពីនេះទៀត ជួបជាមួយតារាចម្រៀងនិងបទចម្រៀងជាច្រើនដូចជាបទចម្រៀង៖
* មានអ្នកថែឬនៅ (Liveband) ដោយ MAMA
* រើសពេកតិចអត់ (Music) ដោយ MAMA
* ប្រុសនេះគសោះ (Liveband) ដោយKunthea
* គ្មានពីរទេព្រហ្មចារី (liveband) ដោយ Kunthea
* ជិះទូកលេងនឹងបង (Liveland} ដោយ Mithona
* ចាំស្នេហ៍ ដោយ Baly (Music)
* ក្រអូប ដោយ Baly [Music)
* ស្រីចាស់ ដោយ TOM/Baly (Music)
* Peekaboo ដោយTey (Music)
* Bow Down to the Crown ដោយTey (Music)
* បុណ្យផ្កាបង ដោយ មាស សុខសោភា (Music)
* រាំសិន ដោយ មាស សុខសោភា (Music)
* មាស សុខសោភា Tour (Music)
* រាំវង់អង្គរ (Live-band)
* ម៉ាក់កូននៅក្រមុំទេ (Live-band) Vai Ma Luy Ithu TEY (Music)
* ចូលមោ ដោយ Tom (Music)៕