(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២២ ប្រចាំសប្តាហ៍ទី៦ នាចុងសប្តាហ៍ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ របស់ក្រុមទាំង១២ នោះទទួលបានលទ្ធផលមានដូចខាងក្រោម៖
១៖ ព្រៃវែង អេហ្វស៊ី ៥-០ បន្ទាយមានជ័យ អេហ្វស៊ី
២៖ សៀមរាបអេហ្វស៊ី ០-២ ខេត្តត្បូងឃ្មុំ
៣៖ នគរបាលជាតិ ៣-០ សាលាកីឡាបាល់ទាត់ជាតិ
៤៖ ISI ដង្កោសែនជ័យ ៥-០ ណិចស្តិបអេហ្វស៊ី
៥៖ សូលទីឡូអង្គរ ០-២ កោះកុងអេហ្វស៊ី
៦៖ អាស៊ីអឺរ៉ុប យូណាយធីត ២-៣ អគ្គីសនីកម្ពុជា។
សូមបញ្ជាក់ផងថា ក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ១០ពិន្ទុបានបំបាក់ក្រុមភ្ញៀវ ណិចស្តិបអេហ្វស៊ី ដែលឈរនៅចំណាត់ថ្នាក់លេខ១១ មាន ៣ពិន្ទុនោះនៅក្នុងលទ្ធផល ៥-០ ដាច់តែម្តង៕