(ភ្នំពេញ)៖ ឆ្នាំថ្មីចូលមកដល់ភ្លាម អតិថិជន ២រូប ដែលម្នាក់ជាអ្នករើសអេតចាយ និងម្នាក់ទៀត ជាកម្មករបើកគ្រឿងចក្រឈូសឆាយសំរាម នៅគំនរសំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានជួបសំណាងស្មានមិនដល់ក្នុងឆាកជីវិត ដោយត្រូវរង្វាន់ម៉ូតូ Honda Scoopy សេរីថ្មី ២គ្រឿង ក្នុងពេលតែមួយ ពីភេសជ្ជៈប៉ូវកម្លាំង ឆេមពាន។

ក្រុមហ៊ុនភេសជ្ជៈប៉ូវ កម្លាំងឆេមពាន បានប្រគល់រង្វាន់ម៉ូតូ Honda Scoopy ចំនួន ០២គ្រឿងនោះ ដល់អ្នកឈ្នះរង្វាន់ចំនួនពីររូប នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីត្រូវរង្វាន់ក្រោយទិញភេសជ្ជៈប៉ូវកម្លាំង ត្រូវរង្វាន់ម៉ូតូ Honda Scoopy ធ្វើឱ្យបេះដូងអ្នកទាំង០២ សឹងតែលោតចេញពីខ្លួន ដែលពួកគាត់មិននឹងស្មានជួបសំណាង ក្នុងឆាកជីវិតបែបនេះឡើយ។ នេះជាសម្តីដែលពួកគាត់ ប្រាប់ក្នុងពេលទទួលរង្វាន់ម៉ូតូ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន។

ម្ចាស់សំណាងឈ្មោះ ព្រៀវ សាវឿន ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបររើសអេតចាយ នៅគំនរសំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាមីខ្លួនបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃនោះមេឃរាងក្តៅបន្តិចផង គាត់ក៏ទៅទិញភេសជ្ជៈប៉ូវកម្លាំងឆេមពានមកហូប តែពេលនោះប្អូនប្រុសម្នាក់ ដែលជាអ្នកបើកគ្រឿងចក្រឈូសឆាយសំរាម និងជាអ្នករាប់អានគ្នាឈ្មោះ ច័ន្ទ វណ្ណា ក៏បានផ្ញើឱ្យជួយទិញភេសជ្ជៈឆេមពាន ០១កំប៉ុងដែរ។

ស្រាប់តែពេលគាត់គាស់ហូបក៏ឃើញរូបម៉ូតូ គាត់ត្រេកអរយ៉ាងខ្លាំងហើយស្រែកប្រាប់គ្នីគ្នាផ្អើលពេញហ្នឹងមួយដង។ បន្ទាប់មកទៀត ប្អូនដែលជាអ្នកបើកគ្រឿងចក្រ ចាប់ផ្តើមគាស់ហូបដែរ ស្រាប់តែត្រូវបានម៉ូតូមួយគ្រឿងទៀត ធ្វើឱ្យផ្អើលឈុលនាំគ្នាហ៊ោកញ្ចៀវពេញទីលានចាក់សំរាមមួយដងទៀត។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ខាងលើក៏ទទួលបានកាដូលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន ៥០កេសផងដែរ គឺមានឈ្មោះ យន់ សុខា ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅទីតាំងចាក់សំរាមខណ្ឌដង្កោ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ឌុក សុផល បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូទាំង២នាក់ ហើយបន្ថែមថា នេះជាសំណាងពិតៗ ដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះតែរង្វាន់ម៉ូតូ Honda Scoopy ដ៏ច្រើនក្រោមក្រវិលកំប៉ុងឆេមពាន បានមកជួបគ្នាផ្តល់ក្តីរំភើបដល់អ្នកទាំងពីរ ក្នុងពេលតែមួយ។ អតិថិជនឆេមពានយិនស៉ិន និងឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

លោកក៏បានជូនពរដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំបន្តបន្ទាប់ទៀត។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន ៥០ម៉ឺន ០១លាន ៥០លាន និងរង្វាន់ម៉ូតូ Honda Scoopy ដ៏ច្រើន សន្ធឹកសន្ធាប់៕