(ភ្នំពេញ)៖ ត្រឹមតែ៤ខែដំបូងនៃឆ្នាំ២០២២ ហ្រ្គេន រ៉ូយ៉ាល់ ហ្គហ្វ អេន រីហ្សត (GRGR) បានទទួលរៀបចំការប្រកួតវាយកូនហ្គោលក្នុងកម្មវិធីធំៗចំនួនបួនរួមមាន កម្មវិធី Lighthouse Club Charity Golf Day លើកទី៧ កម្មវិធី Ballentine’s Golf Day និងកម្មវិធី VGC Championship 2022 ចំនួនពីរលើក ដែលមានការចូលរួមពីកីឡាករវាយកូនហ្គោលសរុបចំនួន ២៥៥នាក់ នៅទីលានវាយកូនហ្គោលទាំងពីររបស់ GRGR។

កម្មវិធី Lighthouse Club Charity Golf Day លើកទី៧ រៀបចំឡើងដោយ Lighthouse Club Cambodia នៅទីលានវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ដោយមានកីឡាករចូលរួមចំនួន៦០នាក់ ក្នុងគោលបំណងសប្បុរសធម៌ ហើយរាល់ចំណូលដែលបានមកពីការលក់សំបុត្រចូលរួមនឹងត្រូវបរិច្ចាគទៅកាន់សិស្សានុសិស្ស និងក្រុមគ្រួសារដែលទទួលរងគ្រោះថ្នាក់ការងារក្នុងវិស័យសំណង់។

ចំណែកកម្មវិធី Ballentine’s Golf Day ក៏ប្រព្រឹត្តទៅនៅក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ផងដែរ ក្រោមកិច្ចសហការរវាងក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ និងស្រា Ballentine’s ដោយមានវត្តមានកីឡាករចូលរួមចំនួន៧០នាក់។ ការប្រកួតនេះផ្ដល់ឱ្យកីឡាករទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងទីលាននិងបរិក្ខារលំដាប់អន្ដរជាតិ ព្រមទាំងអាហារដ៏ឈ្ងុយឆ្ងាញ់ ធ្វើឱ្យការប្រកួតនេះពោរពេញដោយភាពសប្បាយរីករាយ និងជោគជ័យ។

ដោយឡែក ការប្រកួតវាយកូនហ្គោលដណ្ដើមពានរង្វាន់ VGC Championship 2022 ត្រូវបានរៀបចំឡើងចំនួនពីរលើក ដោយសមាគមកីឡាវាយកូនហ្គោលវៀតណាម នៅឯក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ដោយមានការចូលរួមពីកីឡាករសរុបចំនួន១២៥នាក់។ កម្មវិធីនេះប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្រ្តីស្ថានទូតវៀតណាម និងសមាគមវៀតណាមនៅកម្ពុជា។

ជាមួយនឹងវត្តមានចូលរួមពីកីឡាករវាយកូនហ្គោលជាតិ និងអន្ដរជាតិ កម្មវិធីទាំងបួនបានបង្ហាញពីសក្ដានុពល និងហេដ្ឋារចនាសម្ព័ន្ធកម្រិតអន្តរជាតិនៃទីលានវាយកូនហ្គោលទាំងពីររបស់ GRGR គឺ ហ្រ្គេន ភ្នំពេញ និង រ៉ូយ៉ាល់ ភ្នំពេញ។ GRGR ជាពាណិជ្ជកម្មរបស់ ជីប ម៉ុង ដែលមានចក្ខុវិស័យប្រែក្លាយខ្លួនជាក្លឹបវាយកូនហ្គោលឈានមុខគេ និងផ្ដល់ទំនុកចិត្តខ្ពស់នៅក្នុងតំបន់អាស៉ី៕

សម្រាប់ព័ត៌មានបន្ថែម ឬការកក់ម៉ោងលេង សូមទាក់ទងតាមរយៈ៖

 067 333 919 / 068 370 370
Call-Telegram-WhatsApp
[email protected]
www.grandroyalgolf.com