(សៀមរាប)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជិតឆ្ងាយបានចាប់ផ្តើមដើរកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។

ទេសចរទាំងនោះច្រើនដើរកម្សាន្តជាលក្ខណៈគ្រួសារ អមជាមួយទិដ្ឋភាពសប្បាយរីករាយ ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលបានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំមកនេះ ដោយសារបញ្ហាជំងឺកូវីដ១៩ជាសកល។

ទន្ទឹមនឹងនោះ ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដែលបង្កើតជាកម្មវិធីកម្សាន្តចម្រុះបែប ទាក់ទាញទេសចរជិតឆ្ងាយមកកម្សាន្តខេត្តនាទិសនិរតីមួយនេះ អមដោយរចនាសម្ពន្ធផ្លូវ៣៨ខ្សែ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ទើបនឹងសម្ពោធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ៕