(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្ដសករាជ ២០២២ តាមោក ស៊ីធីលែន សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខថ្លៃថ្លាគ្រប់ប្រការជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការចូលរួមដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាងកិរិណីទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់អតិថិជនទាំងអស់ ជាពិសសប្រជាពលរដ្ឋខ្មែរ ក៏ដូចជាថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕