(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ គឺកម្មវិធី «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

យុទ្ធនាការនេះគឺចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៉ឺនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទក្នុងប្រព័ន្ធ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ដើម្បីមានឱកាសឈ្នះរង្វាន់! អ្វីដែលលោកអ្នកគួរធ្វើ គឺគ្រាន់តែលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ «ចោលឈូង» នៅលើកម្មវិធី CamID/eMoney ហើយប្រសិនបើបញ្ចូលលុយទូរសព្ទកាន់តែច្រើន លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដែរ។

អតិថិជនមិត្តហ្វូនគ្រប់រូបអាចលេងល្បែងចោលឈូងបានម្ដងដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយដើម្បីលេងបានច្រើនដងជាងនេះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដោយប្រើកាតកោស មិត្តហ្វូន ឬបញ្ចូលទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី៥០០០រៀល (១.២៥ដុល្លារ) ឡើងទៅ។ តម្លៃនៃកាតកោសកំណត់ចំនួនដងដែលអ្នកអាចលេងល្បែងចោលឈូងបាន ហើយអ្នកលេងនឹងឈ្នះ១០០%។

យោងតាមមិត្តហ្វូន គោលគំនិតនៃហ្គេមឌីជីថលនេះ គឺរួមបញ្ចូលគ្នារវាងល្បែងប្រជាប្រិយចោលឈូង ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដូច្នេះលោកអ្នកគ្រប់គ្នាអាចលេងបាននៅលើទូរសព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថល។ ហ្គេមឌីជីថលនេះក៏បង្ហាញផងដែរថា ខណៈដែលផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើប មិត្តហ្វូន ក៏ស្រឡាញ់និងបញ្ចូលសោភ័ណភាពនៃវប្បធម៌ប្រពៃណីខ្មែរនៅក្នុងការងាររបស់ខ្លួនដែរ។

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ពន្ធធំជាងគេបំផុត និងផ្ដល់សេវាដល់ប្រជាជនកម្ពុជាប្រមាណ៩លាននាក់នៅទូទាំងប្រទេស។

ខណៈដែលធ្វើអាជីវកម្មនៅកម្ពុជា មិត្តហ្វូនតែងតែបានរួមចំណែកដល់សង្គមកម្ពុជា និងបានចូលរួមជាមួយប្រជាជនកម្ពុជានៅក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗបំផុត ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះជាដើម។

ប្រសិនបើអ្នកមិនទាន់មានកម្មវិធី CamID ទេ សូមចូលទៅទាញយកនៅទីនេះ៖ https://bit.ly/camidkh ហើយប្រសិនបើអ្នកចង់ដោនឡូតកម្មវិធី eMoney សូមចូលទៅ៖ សម្រាប់ Android៖ https://goo.gl/p2feMZ
សម្រាប់ IOS៖ https://goo.gl/RnsZDg

តោះ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងលេងចោលឈូងដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា៕