(គៀវ)៖ ការប្រកួតជម្រុះ FIFA World Cup 2022 រវាងអ៊ុយក្រែន និងស្កុតឡេន ប្រចាំទ្វីបអឺរ៉ុប UEFA នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះ បន្ទាប់ពីក្រុមទាំងពីរត្រូវបានពន្យារពេលដោយសារអ៊ុយក្រែនជួបបញ្ហាសង្រ្គាមជាមួយប្រទេសរុស្ស៊ី។

ក្នុងប្រកួតនេះដែរ វាជាការស្វែងរកកៅអីទៅលេងជុំផ្តាច់ព្រ័ត្រជាលើកទី២ របស់អ៊ុយក្រែន ដ្បិតពួកគេបានកំពុងជួបសង្រ្គាមរាំរ៉ៃពីសំណាក់ប្រទេសក្បែរខាងគ្នារុស្ស៊ី ដែលបានអូសបន្លាយជិត ២ខែមកនេះ។

ក្រុមឈ្នះនៃការប្រកួតខាងលើនេះ នឹងឡើងទៅប៉ះក្រុមជម្រើសជាតិវ៉េលនៅ ៤ថ្ងៃបន្ទាប់នៅទីក្រុង Cardiff ប្រទេសវ៉េលតែម្តង ក្រោយពេលពួកគេ (វ៉េល) បានទម្លាក់អូទ្រីសក្នុងលទ្ធផល ២ទល់នឹង១ កាលពីចុងខែមីនា ឆ្នាំ២០២២។

រវាងក្រុមឈ្នះមានដូចជាស្កុតឡេន អ៊ុយក្រែន ឬក៏វ៉េល នឹងត្រូវឡើងទៅប៉ះអង់គ្លេស អ៉ីរ៉ង់ និងអាមេរិក ដែលស្ថិតក្នុងពូល B ជាមួយគ្នានៅប្រទេសកាតាដែលនឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលមាន ៣២ប្រទេសចូលរួម៕