(សេអ៊ូ)៖ ក្រុមហ៊ុន Hyundai Motor Co បានប្រកាសបង្ហាញឱ្យដឹងថា ខ្លួនគ្រោងនឹងបន្ថែមរថយន្តអគ្គីសនីនៅក្នុងខ្សែសង្វាក់តំឡើងរថយន្តក្រុង Montgomery របស់ខ្លួននៅសហរដ្ឋអាមេរិក ដែលជាការកត់សម្គាល់ការផលិតរថយន្តអគីសនីតំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនៅក្នុងប្រទេសនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

តាមការបញ្ជាក់របស់ Hyundai បានស្តែងឱ្យឃើញថាការបោះជំហានលើកនេះ គឺជាមហិច្ចតាដ៏ធំបំផុតមួយ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះគ្រោងវិនិយោគរហូតដល់ទៅ ៣០០លានដុល្លារអាមេរិកឯណោះដើម្បីផ្គត់ផ្គង់ការផលិតរថយន្ត Electrified Genesis GV70 និងកំណែរថយន្តកូនកាត់ Santa Fe Hybrid នៅមជ្ឈមណ្ឌលផលិតរថយន្តក្នុងសហរដ្ឋអាមេរិក៕