(ឡុងដ៏)៖ មហាសេដ្ឋីរុស្ស៉ីពីររូបត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មដែលត្រូវបានគេប៉ាន់ស្នានថា មានទឹកប្រាក់ប្រមាណ ១០លានផោនសម្រាប់បុគ្គលជិតស្និទ្ធមានលោក Eugene Tenenbaum ជានាយកក្លិប Chelsea FC និងលោក David Davidovich ដែលសហការីផ្នែកអាជីវកម្មជាមួយលោក Romen Abramovich ដែលជាប្រធានក្លិប Chelsea FC។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ខណៈបញ្ហានេះត្រូវបានលោម Liz Truss ដែលជារដ្ឋមន្ត្រីការបរទេស និយាយថា «វាជាការបង្កកទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តចក្រភពអង់គ្លេស» ដែលពួកគេបានចូលក្នុងបញ្ជីដែលត្រូវទទួលរងទណ្ឌកម្ម ជាមួយកូនស្រីពីរនាក់របស់លោក Vladimir Putin បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

ខណៈពេលនេះមានបុគ្គលដែលត្រូវទណ្ឌកម្មប្រមាណ ១០៦នាក់ហើយក្រោមការបង្កករបស់ចក្រភពអង់គ្លេស ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយកាលពីថ្ងៃអង្គារ ទ្រព្យសម្បត្តិចំនួន ៧ពាន់លានដុល្លាររបស់លោក Romen Abramovich ក៏ត្រូវបានបង្កកដោយក្រុមតុលាការ Jersey ហើយយន្តហោះ Gulfstream ផ្ទាល់ខ្លួនរបស់លោកដែលស្ថិតនៅសហរដ្ឋអាមេរិក ក៏បានបញ្ឈប់ផងដែរ៕