(ភ្នំពេញ)៖ ក្នុងឱកាសឆ្នាំថ្មីនេះ ក្រុមហ៊ុន LDI Enterprise Ltd បានធ្វើការ ចុះកិច្ចព្រមព្រៀងនឹង តារាចម្រៀង ខាន់ ជេមស៍ ជា KOLs របស់ ប្រេននាឡិកាដៃម៉ាក CITIZEN កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖០០ព្រឹក កន្លងទៅថ្មីនេះៗ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅសំខាន់ចំនួន២ ដូចជា៖

លោក ខាន់ជេមស៍ នឹងក្លាយជា KOL (Key Opinion Leader) ឱ្យក្រុមហ៊ុន LDI Enterprise Ltd គឺជា Influencers ណែនាំបង្ហាញផលិតផល ការផ្សព្វផ្សាយ ការបញ្ចេញមតិយោបល់ (Review) ការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យអតិថិជនកាន់តែស្គាល់ពី នាឡិកាដៃ CITIZEN ពីប្រទេសជប៉ុន ។

ក្លាយជាដៃគូសហការជាមួយគ្នា (ដែលមានសិទ្ធផ្សព្វផ្សាយ និងលក់ចែកចាយ នាឡិកាដៃ Original ពីប្រទេសជប៉ុន CITIZEN ឱ្យក្រុមហ៊ុន LDI Enterprise LTD ផងដែរ)៕