(ភ្នំពេញ)៖ ប៊ូសស្ត្រងសង្ក្រាន្តថ្ងៃទី២ឆ្នាំនេះ លេងឈុតធំតន្ត្រីខ្នាតយក្សផង លេងល្បែងប្រជាប្រិយផង រាំសប្បាយជាសុទ្ធតែ DJទៀត។

យប់ថ្ងៃសង្ក្រាន្តទី២នេះ នៅលើឆាកតន្ត្រីប៊ូសស្ត្រងហ្វេនៗម្នាក់សប្បាយស្ទើរហោះ ព្រោះមានសុទ្ធតែកំពូលតារាចម្រៀងដែលខ្លួនគាំទ្រ ហើយជាពិសេសនោះទៀតគឺ idol របស់គាត់ដាក់សុទ្ធតែបទពេញនិយមត្រូវចិត្តតែម្ដង។

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ច្រៀងបទ Prank និងបទ2022 ឯលោកហ្សូ ណូ និង វង្ស តារារតនា ច្រៀងបទ សំណួរអ្នកភូមិ និងបទ ចប់ប៉ារោយ ចំណែកឯ ឈីន រតនៈ និងចំរើន ច្រៀងបទ ការឬសែន និងបទក្រមុំដេកយំមេម៉ាយដើរសើច។ នៅមិនទាន់អស់ទេនៅលើឆាកតន្ត្រីប្រគំតន្ត្រីសង្ក្រាន្តដ៏ធំអស្ចារ្យរបស់ប៊ូសស្ត្រង ក៏មានសុទ្ធតែកំពូលតារាចម្រៀងជាច្រើនទៅឡើងមកច្រៀងដាក់សុទ្ធតែបទល្បីៗពេញនិយមគ្រប់ៗបទ។

ពិតជាសប្បាយប្លែកមែនសង្ក្រាន្តប៊ូសស្ត្រងនៅបាត់ដំបងដងស្ទឹងសង្កែ មិនថាអ្នកនៅបាត់ដំបងទេ ទោះមកពីខាងណាក៏ដោយឲ្យតែឆ្លងកាត់សង្ក្រាន្តប៊ូសស្ត្រងហើយដឹងតែរីករាយនាំសិរីសួស្ដីពេញមួយឆ្នាំថ្មីមិនខាន៕