(បរទេស)៖ ថ្មីៗនេះ WhatsApp បានប្រកាសបង្ហាញពីការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត Group ជាលក្ខណៈសហគមន៍ (ឬ Community) ដើម្បីផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ បើយោងតាមការចេញផ្សាយរបស់សារព័រត៌មាន GSM Arena នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

យោងតាមអ្នកនាំពាក្យ WhatsApp បានលើកឡើងថា Community ថ្មីនឹងក្លាយជា «បញ្ជីក្រុម» ដោយមុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់រូប«ដំណើរការ Community របស់ពួកគេជាមួយក្រុមចម្រុះ ប៉ុន្តែក្រុមនោះត្រូវមានទំនាក់ទំនងដូចទៅនឹងតំណភ្ជាប់របស់ពួកគេ»។

ខណៈដែល WhatsApp បានបង្ហាញជាសារធារណៈថា « Community នៅលើ WhatsApp នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រមូលផ្តុំក្រុមដាច់ដោយឡែក ដោយនៅក្រោមការគ្រប់គ្រងតែមួយជាមួយនឹងរចនាសម្ព័ន្ធដែលដំណើរការសម្រាប់ពួកគេ ខណៈដែលវិធីនោះនឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗដែលផ្ញើនៅក្នុងសហគមន៍ទាំងមូល ក៏ដូចជាងាយស្រួលក្នុងការរៀបចំក្រុមពិភាក្សាតូចៗអំពីអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់»។

គួរជម្រាបដែលថា សម្រាប់មុខងារថ្មីនេះ WhatsApp នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងសប្តាហ៍នេះតែម្តង ដូច្នេះអ្នកប្រើប្រាស់នឹងកាន់តែងាយស្រួលក្នុងការគ្រប់គ្រងក្រុមដោយមិនពិបាកធ្វើការស្វែងរកម្តងមួយៗដូចមុននោះទេ៕