(បរទេស)៖ រយៈពេលជិត ២ឆ្នាំបន្ទាប់ពីក្រុមហ៊ុន Apple បានណែនាំម៉ូដែល Macs តំបូងដែលប្រើស៊ីលីកុនផ្ទាល់ខ្លួន ដោយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះកំពុងរៀបចំបង្ហាញបន្ទះឈីប Apple Silicon ជំនាន់ក្រោយសម្រាប់ម៉ាស៊ីនមេរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា Apple បច្ចុប្បន្នក៏កំពុងសាកល្បងដំណើរការកម្មវិធីជាមួយនឹងម៉ូដែល Mac ថ្មីយ៉ាងហោចណាស់ប្រាំបួនដែលដំណើរការជាមួយបន្ទះឈីប M2។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ប្រភពដែលដឹងពីបញ្ហានេះបានបង្ហាញថា Apple កំពុងតែចាប់ផ្តើមដំណើរការសាកល្បងចុងក្រោយទៅលើកុំព្យូទ័រ Mac ថ្មីមុនពេលបញ្ចេញវាទៅកាន់ទីផ្សារ។ យ៉ាងណាមិញរាល់ម៉ូដែល Mac ថ្មីទាំងអស់ដែលដំណើរការពឹងផ្អែកទៅលើបន្ទះឈីប M2 ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីពេវេលាជាក់លាក់ក្នុងការដាក់បង្ហាញជាផ្លូវការនោះទេ។

យោងតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា សម្រាប់ម៉ូដែលដែលត្រូវបំពាក់បន្ទះឈីប M2 ជំនាន់ក្រោយរួមមាន MacBook Air, MacBook Pro និង Mac mini រីឯម៉ូដែល MacBook Pros ថ្មីនឹងត្រូវបំពាក់ជាមួយនឹងបន្ទះឈីប M2 Pro និង M2 Max។ ខណៈដែល Mac Pro នឹងត្រូវបំពាក់ជាមួយនឹងបន្ទះឈីប Apple Silicon។

តែទោះជាយ៉ាងណា Apple ក៏មិនបោះបង់ M1ដែលដោយឥឡូវនេះពួកគេកំពុងតែសាកល្បង Mac Mini ជាមួយនឹងបន្ទះឈីប M1 Pro ដែលជា processor ដូចគ្នាដែលប្រើក្នុង MacBook Pros 14-inch និង 16-inch ។

គួរជម្រាបដែរថា ចំពោះម៉ូដែល Mac Mini ថ្មីត្រូវបានគេរកឃើញនៅក្នុង Studio Display ដូច្នេះវាពិតជាអាចទៅរួចដែលយ៉ាងហោចណាស់ Macs មួយចំនួននឹងត្រូវបានប្រកាសបង្ហាញក្នុងពេលឆាប់ៗនេះ។ខណៈដែល លោក Mark Gurman ធ្លាប់បានឱ្យដឹងពីមុនថា Apple អាចប្រកាស Mac ថ្មីពីរនៅក្នុងខែមិថុនានៅឯ WWDC 2022 ខាងមុខនេះ៕