(ភ្នំពេញ)៖ តាមរយៈការរចនាម៉ូត ដ៏ស្រស់ រួមជាមួយទីតាំងដ៏មានសក្តានុពល បច្ចុប្បន្ននេះ គម្រោងផ្ទះអាជីវកម្ម តាមោកស៊ីធី លែន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ។

គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍ តាមោក ស៊ីធីលែន ដែលជាគម្រោងអចលនទ្រព្យដ៏មានសក្តានុពលមួយនៅរាជធានីភ្នំពេញ ស្ថិតនៅលើតាមបណ្តោយមហាវិថីឈ្នះឈ្នះ និងគម្រោងផ្លូវថ្មី ដែលមានទទឹង ៦០ ម៉ែត្រ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍លឿនខ្លាំងនាពេលបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ ដោយធ្វើដំណើរតែ១៥នាទី ប៉ុណ្ណោះពីផ្សារទំនើបAeonសែនសុខ។ គម្រោងនេះមាន សាងសង់ផ្ទះពាណិជ្ជកម្ម (Shop House) ចំនួន ៦២៤ ផ្ទះ ទំហំ ៤.៣ ម៉ែត្រ x ១៦ ម៉ែត្រ កម្ពស់ ៥ ជាន់និងមានទីតាំងបែរទៅរកមហាវិថី ឈ្នះ ឈ្នះ និងគម្រោងផ្លូវរដ្ឋ ទំហំ ៦០ ម៉ែត្រ ។

សម្រាប់អ្នកដែលចង់បានផ្ទះដ៏ស្រស់ស្អាត សម្រាប់ប្រកបអាជីវកម្ម អាចចាប់ផ្តើមកក់ពីឥលូវនេះ ដើម្បីទទួលបានការបង់រំលួស២៤ខែដោយគ្មានការប្រាក់។

ក្នុងគម្រោងនេះដែរ ក៏មានដីឡូតិ៍ ដែលមាន ០៣ ទំហំ សម្រាប់អតិថិជនធ្វើការជ្រើសរើស រួមមាន៖ ប្រភេទដីឡូតី៍ទី១ទំហំ ៤.៣ ម៉ែត្រ x ២២ ម៉ែត្រ, ប្រភេទដីឡូតី៍ទី២ ទំហំ ៥ ម៉ែត្រ x ២២ ម៉ែត្រ និងប្រភេទដីឡូតិ៍ទី៣ ទំហំ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ នៅក្នុងគម្រោងតាមោក ស៊ីធី លែន ក៏មានការរៀបចំស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង ដែលមានទទឹងប្រវែង ១៥ ម៉ែត្រ ព្រមទាំងមានការរៀបចំប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូ តភ្ជាប់ទៅបណ្តាញលូសាធារណៈ ភ្លើងបំភ្លឺសាធារណៈ បន្ថែមទៀតផង ។

គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍ តាមោក ស៊ីធីលែន បានហ៊ុមព័ទ្ធទៅដោយគម្រោងរដ្ឋ និងគម្រោងឯកជនផ្សេងៗ ប្រកបដោយសក្តានុពល និងភាពប្រទាក់ក្រឡា ដូចជាគម្រោងសាងសង់អគារស្ថាប័នរដ្ឋ គម្រោងផ្សារបោះដុំបន្លែ-ផ្លែឈើ គម្រោងសាងសង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ទំនើបចម្រុះ គម្រោងសាងសង់មន្ទីរពេទ្យ សួនឧទ្យានសាធារណៈ ជាអាទិ៍ ដែលគម្រោងទាំងអស់នេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ នឹងក្លាយទៅជាបណ្តុំនៃតំបន់លំនៅឋាន ទីកន្លែងបំពេញការងារ ទីកន្លែ ងលំហែកម្សាន្ត ។ល។ ដែលសុទ្ធសឹង តែផ្តល់ផលអនុគ្រោះ ដល់ការប្រកបរបរអាជីវកម្មផ្សេងៗ នៅក្នុងគម្រោង តាមោកស៊ីធីលែន។

សម្រាប់ព័ត៌មានលម្អិត ប្រសិនបើអតិថិជនចាប់អារម្មណ៍គម្រោងនេះ អាចធ្វើការទំនាក់ទងមកក្រុមហ៊ុន តាមរយៈទូរសព្ទលេខ 098 990 999 / 088 9990 999 / 095 990 999 ឬអាចអញ្ជើញមកការិយាល័យលក់ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តាយផ្លូវមហាវិថីវិមាន ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរយៈ https://goo.gl/maps/pTV1PcTs1L9CEVfCA