(កំពង់ឆ្នាំង)៖ ជាសំណាងឆ្នាំថ្មីដែលទើបតែបញ្ចប់ទៅថ្មីៗនេះ បុរសជាកសិករម្នាក់រស់នៅជិតភ្នំនាងកង្រី ទឹកដីខេត្តកំពង់ឆ្នាំង បានឈ្នះរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ។
បន្ទាប់ពីបានប្រគល់រង្វាន់ធំ ១០០លានរៀលដល់អ្នកខេត្តកំពត ក្រុមការងារតំណាងក្រុមហ៊ុនបានបន្តយកទឹកប្រាក់ ១០០លានរៀល ទៅប្រគល់ដល់អ្នកមានសំណាង បានឈ្នះរង្វាន់ធំម្នាក់ទៀត ឈ្មោះ ភឿង ថុន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជិតភ្នំនាងកង្រី។
ជាមួយនឹងភាពត្រេកអរចំពោះការទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បុរសរូបនេះបានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះចំពោះកម្រិតជីវភាពគ្រួសារ របស់លោក មិនសូវធូរធារនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីចិញ្ចឹមសត្វ មាន់ ទា និងគោ ជាលក្ខណៈគ្រួសារ និងធ្វើស្រែតែប៉ុណ្ណោះ ហើយនៅមានជាប់បំណុលធនាគារ ឯកជនផងដែរ ប៉ុន្តែសម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០លានរៀលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ។
លោកបានបន្តថា ជារឿងដែលអស្ចារ្យបំផុតសម្រាប់ការឈ្នះរង្វាន់នេះ ព្រោះកាលពីសប្ដាហ៍កន្លងទៅនេះ ខណៈដែលកូនស្រីដែលជាអ្នកលក់អីវ៉ាន់ចាប់ហួយ លក្ខណៈគ្រួសារនៅពីមុខផ្ទះ ចេញទៅសែនផ្នូរ លោកបានយកភេសជ្ជៈខារ៉ាបាវមួយកំប៉ុងមកទទួលទាន ដូចទម្លាប់សព្វដង លុះពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ លោកនៅមិនទាន់ជឿជាក់នោះទេ រួចក៏យកទៅឲ្យកូនស្រី និងប្រពន្ធជួយពិនិត្យ ទើបដឹងថាពិតជាត្រូវរង្វាន់ធំពិតដូចដែលគេផ្សព្វផ្សាយ ប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។
ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ លោកនឹងយកមួយចំនួនសងបំណុលធនាគារ និងយកទៅជួសជុលផ្ទះឱ្យបានល្អប្រសើរជាងសព្វថ្ងៃ ហើយប្រាក់មួយចំណែកទៀត ទិញសត្វចិញ្ចឹមសម្រាប់លក់បន្ថែម ដើម្បីជួយទំនុកបម្រុងជីវភាពគ្រួសារទៅថ្ងៃអនាគត។
លោក ភឿង ថុន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានជួយកែប្រែនូវជីវភាព ដែលធ្លាប់តែលំបាកឱ្យប្រែមកជាល្អប្រសើរនៅពេលនេះ៕