(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញស្ពតពាណិជ្ជកម្មអំពីក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗ ដែលត្រូវប្រើជំនួសពាក្យ «អរគុណ» ដើម្បីញុំាងបរិយាកាសគ្រប់វិនាទីនៃការជួបជុំឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ពោលគឺគាស់ហើយឈ្នះគាស់ហើយសប្បាយ។

ក្រៅពីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៥០លានរៀល ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាក៏មានពាក្យកំប្លែកៗដូចជាលើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក អ្នកទល់មុខផឹក និងពាក្យឡូយៗជាច្រើនទៀត។

ក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗទាំងនេះ ត្រូវបានដាក់ចរាចរណ៍កាលពីខែមីនាកន្លងទៅ ហើយទទួលបានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងពីសំណាក់អតិថិជននៅទូទាំងប្រទេស។

ដូច្នេះសូមទស្សនាស្ពតពាណិជ្ជកម្មខាងក្រោមដើម្បីជ្រាប់កាន់តែច្បាស់អំពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជាថ្មីនេះ។

ស្រាបៀរ កម្ពុជា ! ពិសាដោយការទទួលខុសត្រូវ៕