(កូរ៉េ)៖ វិស័យឧស្សាហកម្មភាពយន្តកូរ៉េ ត្រូវបានគេមើលឃើញថា កាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ខណៈគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ ប្រាក់ចំណូលបានមកពីការលក់ភាពយន្ត គឺកើនឡើងរហូតដល់ ៥២ភាគរយ។ ការកើនឡើងនេះ ត្រូវបានគេដឹងថា ដោយសារតែការបញ្ចេញភាពយន្តត្រូវចិត្តទស្សនិកជន អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Korea Time នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

បើតាមរបាយការណ៍ពីក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC) បានឲ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ ប្រាក់ចំណូលពីការលក់ភាពយន្ត គឺទទួលបាន ១១៣.៥ពាន់លានវ៉ុន ឬខ្ទង់ ៩១.៩លានដុល្លារអាមេរិក ដោយកើនឡើង ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ KOFIC បានបន្ថែមថា ជោគជ័យក្នុងការទទួលបានប្រាក់ ចំណូលច្រើនពេលនេះ គឺដោយសារខ្សែភាពយន្តកូរ៉េខ្នាតធំចំនួន៣ ជួយជំរុញទស្សនិកជនឲ្យទស្សនាយ៉ាងកុះករ។

ភាពយន្តទាំង៣នោះមានដូចជា ខ្សែភាពយន្តរឿង «The Pirates: The Last Royal Treasure» ដែលជារឿងនយោបាយ, រឿង «Kingmaker» និងរឿងឧក្រិដ្ឋកម្ម «The Policeman's Lineage»