(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Carlos Soler របស់ក្លិប Valencia នៃលីគអេស្ប៉ាញ La Liga កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបកំពូលៗលីគអង់គ្លេស Premier League ដែលរូបគេជាកីឡាករម្នាក់ចុងក្រោយគេសញ្ជាតិអេស្ប៉ាញ ដែលមានលក្ខណ្ឌទិញផ្តាច់ក្នុងតម្លៃប្រមាណ ១២៥លានផោន ស្មើនឹង ១៦០លានដុល្លារ។

បុរសវ័យ ២៥ឆ្នាំ Carlos Soler ជាកីឡាករអាជីពម្នាក់បានចាប់ផ្តើមជាមួយក្លិប Valencia តាំងនៅជាឈុតយុវជនក្នុងឆ្នាំ២០០៥ ប៉ុន្តែនៅមានរយៈពេល ១៤ខែប៉ុណ្ណោះ នៅមិនទាន់មានការពិភាក្សាអំពីការបន្តកិច្ចសន្យាទៀតនោះទេ ដែលពួកគេអាចបាត់បង់ដោយមិនមានតម្លៃផ្ទេរណាមួយចំពោះ Soler នៅបញ្ចប់រដូវកាលក្រោយ។

Soler បានចាប់ផ្តើមជាមួយឈុតធំរបស់ Valencia នៅឆ្នាំ២០១៦ ក្នុងនាមជាកីឡាករមានវ័យ ១៨ឆ្នាំនាពេលនោះ ហើយរូបគេក៏បានជាប់ជម្រើសជាមួយគ្រូបង្វឹកផ្សេងៗចាបពីពេលនោះមក ហើយជាខ្សែបម្រើកណ្តាលអាចរកបានការស៊ុតបញ្ចូលទីក្នុងទម្រង់លេង ៤-៤-២ ឬក៏ទម្រង់លេងដោយងាយៗ ៤-៣-៣ ជាមួយក្រុមជម្រើសជាតិ។

សិត្ថិបណ្តោះអាសន្ន Soler រកបានគ្រាប់ស៊ុតក្នុងនាមជាខ្សែបម្រើបាន ១២គ្រាប់នារដូវកាលនេះហើយ ជាមួយក្លិប Valencia ដ្បិតរដូវកាលឆ្នាំ២០២០ រកបាន ១២គ្រាប់ចំណោម ៣៤ប្រកួតរបស់ពួកគេ ដែលខ្សែបម្រើ Soler ក៏ធ្វើបានយ៉ាងល្អស៊ុតបាន ៣គ្រាប់ម្នាក់ឯងពីការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចក្នុងជំនួបយកឈ្នះ Real Madrid ៤-១ ផងដែរ៕