(ភ្នំពេញ)៖ Star City ស្ថិតនៅកណ្តាលខណ្ឌសែនសុខ លើមហាវិថីសហព័ន្ធរុស្សី ក្នុងរាជធានីភ្នំពេញ មានរចនាបថយ៉ាងល្អឥតខ្ចោះ រួមទាំងសួនច្បារផងដែរ កាន់តែធ្វើឲ្យជីវិតប្រកបដោយគុណភាព និងមានសុភមង្គល។

Star City មានចម្ងាយប្រហែល៥នាទី ពីអាកាសយានដ្ឋានភ្នំពេញ ដែលហ៊ុព័ទ្ធជុំវិញដោយតំបន់ពាណិជ្ជកម្មជាច្រើន ហើយលោកអ្នកអាចធ្វើដំណើរទៅទីកន្លែងផ្សេងត្រឹមរយៈពេល១០នាទីប៉ុណ្ណោះ។ ចេញពីផ្ទះភ្លាមឡើងទៅស្ពានអាកាស ចរាចរណ៍រលូន ឆ្ពោះទៅកាន់ទីក្រុងទាំងមូល។

ក្ដោបក្ដាប់គ្រប់យ៉ាងនៃស្នូលទីក្រុង រីករាយជាមួយពហុឧបករណ៍ តំបន់ធនាគារ និងហិរញ្ញវត្ថុ ៣០០ម៉ែត្រ តំបន់អាជីវកម្ម ផ្សារទំនើប និងរស់នៅ ៥០០ម៉ែត្រ តំបន់អប់រំមនុស្សគ្រប់វ័យ ២-១០នាទី តំបន់សុខភាព និងវេជ្ជសាស្ត្រ ២-១០នាទី និងបរិមាណជុំវិញ១០នាទី សម្រាប់កន្លះរង្វង់ គ្របដណ្តប់លើតម្រូវការពេញមួយថ្ងៃ។ តម្រូវការញ៉ាំអាហារ ទិញទំនិញ និងលេងកំសាន្តស្ថិតនៅកន្លែងតែមួយ ភាពងាយស្រួល គឺគ្មានដែនកំណត់។ គម្រោងធំពោរពេញ សម្ភារៈគ្រប់បែបយ៉ាង ជាទីតាំងរស់នៅដែលប្រាថ្នាចង់បាន។

Star City អគារខ្ពស់ដែលគ្របដណ្តប់លើផ្ទៃដីជាង ៣,៦ ហិកតា មានអគារ ១២ជាន់ ចំនួន៧អគារ ដែលមានផ្ទៃក្រឡាសាងសង់ ១៨ម៉ឺនម៉ែត្រការ៉េ និងសរុបចំនួន ២,១១២យូនីត រាប់បញ្ចូលទាំងខុនដូ សណ្ឋាគារ អគារការិយាល័យ និងហាងលក់ទំនិញតាមផ្លូវ ដែលបង្កើតបានជាបរិក្ខារទំនើបៗដូចជា ក្លឹបពហុមុខងារ កន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិ អាងហែលទឹកពន្លឺផ្កាយ ទីលានវាយកូនបាល់ សណ្ឋាគារប៊ូទិក ហាងកាហ្វេ បារ ភោជនីយដ្ឋាន និងផ្សេងៗទៀត។

ប្រព័ន្ធគ្រប់គ្រងការចេញចូល ប្រព័ន្ធឆ្លើយឆ្លង ប្រព័ន្ធគ្រប់គ្រងទ្វារ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាពផ្ទះ ប្រព័ន្ធត្រួតពិនិត្យបរិវេណជុំវិញ ប្រព័ន្ធបាញ់ទឹកពន្លត់ផ្សែង ប្រព័ន្ធល្បាតអេឡិចត្រូនិក ប្រព័ន្ធសន្តិសុខសំខាន់ៗចំនួន៨ ដើម្បីធានាសុវត្ថិភាពរស់នៅរបស់ម្ចាស់កម្មសិទ្ធិ និងសម្រេចនូវតំបន់រស់នៅអនាគតបែបអន្តរជាតិពិតៗ។

សម្រាប់ម៉ូតលំនៅឋានដ៏ប្រណិត គឺជាថាមពលរឹងរបស់លំនៅឋាន Star City ហើយវាក៏ជាហេតុផលដ៏សំខាន់សម្រាប់ទាក់ទាញអតិថិជនជាច្រើនមកដណ្ដើមគ្នាផងដែរ។

ខុនដូប្រណិតទំហំ ៥៥-៩ម៉ែត្រការ៉េ គ្រប់ចំណុចត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់។ បន្ទប់ទទួលភ្ញៀវដ៏ប្រណិត ខ្ពស់ទូលាយ។ បន្ទប់គេងមានយ៉រធំទូលាយដាច់ដោយឡែក ដែលអាចហាលថ្ងៃ និងស្រូបយកខ្យល់បរិសុទ្ធ ទេសភាពគ្មានដែនកំណត់ 180°។

ការរៀបចំរចនាសម្ព័ន្ធដ៏ប្រណិតបំផុតនៃស្ទូឌីយ៉ូធំៗ ឬយូនីតធំៗ មិនត្រឹមតែធានាបាននូវផាសុកភាពនៃការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពលេចធ្លោនៅក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញផងដែរ ជាមួយនឹងអត្ថប្រយោជន៍ ដែលមានប្រសិទ្ធភាពជាងគេ។

ក្នុងឆ្នាំថ្មីនេះ Star City នឹងនៅតែទីតាំងដ៏ទាក់ទាញបំផុតនៅរាជធានីភ្នំពេញ ជាមួយនឹងការលក់ដ៏ក្តៅគគុក ហើយបន្តបង្កើតអច្ឆរិយសម្រាប់ទីផ្សារស្នូលនៃទីក្រុងដ៏រុងរឿង៕